វិធី​សាស្ត្រ​កំចាត់​ស្នាម​ប្រឡាក់​ចេញ​ពី​ពូក​ឡាន និង​កន្លែង​កខ្វក់​ផ្សេង​ដទៃ​ទៀត បាន​យ៉ាង​មាន​ប្រសិទ្ធភាព!

ស្នាមប្រឡាក់ គឺបង្កឡើង ដោយកំទេចដី ឫធូលីដី ជាច្រើន ដែលបានជាប់ ទៅនឹង របស់របរ អ្វីមួយ ដូចជា គ្រឿងសង្ហារឹម, ពូក និងសំលៀក បំពាក់ជាដើម យូរៗទៅ វានឹង ប្រែក្លាយ ទៅជា ស្នាមប្រឡាក់ ដោយពោរពេញ ភាពកខ្វក់ និងបាក់តេរី ជាច្រើន ហើយបើយើង មិនបានសំអាត វាចេញ នោះទេ នឹងអាចបង្កកើត ជាជំងឺផ្សេងៗ បានដែរ។ អ្នកភាគច្រើន តែងតែ សំអាតវាចេញ ដោយទិញ ផលិតផល សំអាងផ្សេងៗ ពីទីផ្សារ ដើម្បីកំចាត់ ស្នាមប្រឡាក់ ទាំងនោះចេញ ប៉ុន្តែអ្នក មិនបាន ដឹងទេថា ផលិតផល ទាំងនោះ បានផ្ទុក សារធាតុគីមី ហើយបើ យើងមិនបាន ប្រុងប្រយ័ត្នទេ ក៏អាចមាន ផលប៉ះពាល់ ចំពោះសុខភាព របស់ អ្នកបាន ផងដែរ។

វិធី​សាស្ត្រ​កំចាត់​ស្នាម​ប្រឡាក់​ចេញ​ពី​ពូក​ឡាន និង​កន្លែង​កខ្វក់​ផ្សេង​ដទៃ​ទៀត បាន​យ៉ាង​មាន​ប្រសិទ្ធភាព!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សម្រាប់ថ្ងៃនេះវិញ យើង មានវិធីសាស្ត្រមួយ ក៏អាចកំចាត់ ស្នាមប្រឡាក់ ទាំងនោះ ចេញបានដែរ ថែមទាំងមាន ប្រសិទ្ធភាព ទៀតផង ហើយកាន់តែ ពិសេស ទៀតនោះ គឺពុំមាន ជាតិគីមី អ្វីឡើយ ដោយវិធីសាស្ត្រ នោះ តំរូវការ អោយអ្នក មានដូចជា៖

  • សាប៊ូរាវ ឫសាប៊ូទឹក (liquid soap) ចំនួន 100 មីលីលីត្រ
  • ទឹកអាកុល វិនីហ្គាល (alcohol vinegar) 9% ចំនួន 100 មីលីលីត្រ
  • ទឹកសារធាតុរ៉ែ (mineral water) ចំនួន 100 មីលីលីត្រ
  • ដបបាញ់ទទេ មួយកំប៉ុង
  • ជក់ ឫច្រាសមួយ ទុកសម្រាប់ ដុសសំអាត ស្នាមប្រឡាក់ នោះចេញ

វិធីប្រើប្រាស់៖ យកគ្រឿងផ្សំ ទាំងនោះ លាយចូលគ្នា ទៅក្នុង ដបបាញ់ រួចហើយក្រឡុក ឫកូរអោយ សព្វ ចាំសឹមយក មកប្រើប្រាស់ នៅកន្លែងដែល អ្នកចង់កំចាត់ ស្នាមប្រឡាប់នោះ ក្រោយពី បាញ់ហើយ ទុករយៈពេល 10 ទៅ 15 នាទី ចាំយកជក់ ឫច្រាស មកបោស សំអាតវាចេញ។ ករណី៖ ស្នាមប្រឡាក់នោះ រឹង និង ពិបាកសំអាត អ្នកក៏អាច ចាប់ផ្តើម ធ្វើវាម្តងទៀត ធ្វើរហូត ទាល់តែស្អាត។

ជាចុងក្រោយ យើងជឿជាក់ថា ប្រិយមិត្ត នឹងអាចធ្វើ វាបានដោយ ខ្លួនឯង និងទទួល បានជោគជ័យ ក្នុងការ កំចាត់ស្នាម ប្រឡាក់ ទាំងនោះ ចេញបាន។ ចំពោះគ្រឿង ផ្សំវិញ អ្នកអាច ទៅរកទិញបាន នៅតាមបណ្តា ផ្សារទំនើប​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្ត្រ​កំចាត់​ស្នាម​ប្រឡាក់​ចេញ​ពី​ពូក​ឡាន និង​កន្លែង​កខ្វក់​ផ្សេង​ដទៃ​ទៀត បាន​យ៉ាង​មាន​ប្រសិទ្ធភាព!

  • ដោយ: Sambath
  • 3:07 PM, 29 February
  • ប្រភព: Healthy Food Team
  • Tag: ចំណេះដឹងទូទៅ