នេះ​ជា​របៀប​ប្តូរ​ភាសា Siri ក្រែង​លោ​អ្នក​ច្រលំ​ដៃប្តូរ!

ជាការពិតណាស់ Siri គឺជាមុខងារ ដ៏ឆ្លាតវៃមួយ ដែលអាច ឆ្លើយតប មកកាន់ មនុស្សយើង វិញបាន នៅរាល់សំណួរ ដែលមនុស្ស បានសួរ ទៅកាន់វា។ Siri នេះដែរ ត្រូវបាន បង្កើតឡើង ដោយក្រុមហ៊ុន Apple ដែលវាមាន បំពាក់មក ស្រាប់ នៅលើ iDevice ដូចជា iPhone ជាដើម។

នេះ​ជា​របៀប​ប្តូរ​ភាសា Siri ក្រែង​លោ​អ្នក​ច្រលំ​ដៃប្តូរ!

មិនតែប៉ុណ្ណោះ Siri អាចប្រើប្រាស់ បានច្រើនភាសា ដល់ទៅ រាប់សិបភាសា ឯណោះ តែចំពោះ ភាសា ដែល ពេញនិយម ជាងគេនោះ គឺភាសាជប៉ុន។ យ៉ាងណាមិញ ប្រសិនបើ សុខៗវា ស្រាប់តែ ប្តូរភាសា ទៅជា ភាសាផ្សេងៗ ដូចជា ភាសាជប៉ុន វិញនោះ ដោយប្រការ ណាមួយ ដូចជាក្មេងៗ ចុចលេង នាំអោយ ច្រលំដៃប្តូរ តើអ្នក ដឹងទេពី របៀបប្តូរ វាមកវិញទេ ដើម្បីបន្តការ ប្រើប្រាស់ ដូចធម្មតាវិញ? ប្រសិនបើ មិនទាន់ដឹង ទេនោះ អាចអាន ពីរបៀបប្តូរ ខាងក្រោមនេះ ទាំងអស់គ្នា!

វិធីសាស្រ្ត៖

  • ចូលទៅកាន់ Settings > General > Siri > Language > ជ្រើសយក English (US) ជាការស្រេច។

ឥឡូវនេះ អ្នកនឹងមិនចាំបាច់ បារម្ភទៀតឡើយ នៅពេលដែល មានការ ច្រលំប្តូរ ភាសាទៅលើ មុខងារឆ្លាតវៃ មួយនេះ ហើយពេល ប្តូររួច គ្រាន់តែចុច ប៊ូតុង Home ដើម្បីចូលទៅ ប្រើវា វានឹងបង្ហាញ ភាសាអង់គ្លេស មកវិញ ជាក់ជា មិនខាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

នេះ​ជា​របៀប​ប្តូរ​ភាសា Siri ក្រែង​លោ​អ្នក​ច្រលំ​ដៃប្តូរ!

  • ដោយ: Mai
  • 3:30 PM, 29 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ