ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

iPhone គឺជាពពួកទូរស័ព្ទ ដែល​ត្រូវ​បាន​គេ​អោយ​តម្លៃ​ខ្ពស់​មួយ ពោល​ទោះ​បី​ជា​វា បានចេញលក់ អស់​រយៈ​ពេល​បាន​ប៉ុន្មាន​ឆ្នាំ និង​មាន​សភាព​ចាស់​យ៉ាង​ណាក្តី ក៏នៅតែមានមនុស្ស ទិញយកមកប្រើប្រាស់​ដែរ។ ដោយសារតែវាមាន ប្រជាប្រិយភាពយ៉ាងដូចនេះហើយ បានជាការទិញទូរស័ព្ទ iPhone សំបូរ​ទៅ​ដោយ​ហានិភ័យណាស់ ពោល­យើងអាចនឹងទិញបាន របស់ប្តូរគ្រឿង របស់ក្លែងក្លាយ និងរបស់ដែលមាន​បញ្ហា​ជា​ដើម។ ហេតុដូច្នេះហើយប្រសិនបើអ្នក ឃើញគេដាក់លក់ iPhone ដែលមានតម្លៃថោកជាង​ធម្មតា​នោះ​ សូមពិចារណានូវចំណុច ដែលអាចកើតឡើងខាងក្រោមនេះសិន

  1. ជា iPhone ក្លែងក្លាយទេដឹង?

 ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

សម្រាប់ប្រិយមិត្តដែលមិនធ្លាប់ប្រើ iPhone ពីមុនមកសោះ គឺពិតជាងាយរងគ្រោះ ខ្លាំងណាស់ក្នុងការ​ទិញ​ចំ ទូរស័ព្ទ iPhone ក្លែងក្លាយ។ iPhone ក្លែងក្លាយ គឺសំដៅទៅលើទូរស័ព្ទ​ ដែលមិនមែនជាផលិត​ផល របស់ Apple នោះទេ ហើយអ្នកលក់ភាគច្រើន តែងតែអោយឈ្មោះវាថា ជា iPhone តៃវ៉ាន់ ហុងកុង រឺសឹង្ហបុរី ក៏ប៉ុន្តែជាក់ស្តែង សុទ្ធតែបានតម្លើងនៅចិន ទាំងអស់ទេ។ ដូចយើងដឹងហើយថា របស់​ក្លែងក្លាយ គឺមិនអាចប្រៀបស្មើរ នៅរបស់ពិតឡើយ ពោលវាមានគុណភាពអន់ច្រើន ទាំងអេក្រង់ កម្លាំង​ម៉ាស៊ីន កាមេរ៉ា។ មើលខាងក្រៅ យើងអាចនឹងមិនកត់សម្គាល់បាន តែបើយើងចុច យើងនឹងដឹងច្បាស់ថា របស់ពិត រឺមិនពិត។

  1. ជារបស់ដូរគ្រឿង

 ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

បច្ចុប្បន្ន ដើម្បីពិនិត្យមើលថា iPhone មួយគ្រឿង បានផ្លាស់ប្តូរផ្នែកអ្វីខ្លះនោះ គឺមិនមែនជារឿង​ងាយ​ស្រួល​នោះទេ។ វិធីសាមញ្ញមួយ ដែលមនុស្សភាគច្រើន តែងតែធ្វើនោះ គឺយើងមើលលេខ IMIE នៅ​សំបក​ខាងក្រោយទូរស័ព្ទ ផ្ទៀងជាមួយ IMIE ក្នុងម៉ាស៊ីននៅកន្លែង Setting > general > About។ បើវា​ដូច​គ្នា វាមានសង្ឃឹមថាសំបក Original បើខុសគ្នា មានន័យថាវាបានប្តូរសំបក 100%។ យ៉ាងណាមិញ​សំបកទូរស័ព្ទ​ក្លែងក្លាយបច្ចុប្បន្ន អាចប្តូរលេខ IMIE បាន ដែលធ្វើអោយយើង មិនអាចសំគាល់​បាន​នោះ​ទេ។ ហេតុដូច្នេះដើម្បីសម្គាល់បាននោះ គឺប្រសិនបើអ្នកឃើញ ទូរស័ព្ទមួយទឹក​ស៊េរីចាស់ ហើយលក្ខណៈ​ទូរស័ព្ទ​នោះ គឺថ្មីចែសតែម្តង មិនមានសូម្បីតែស្នាមឆ្កូតមួយនោះ វាអាចត្រូវបានគេប្តូរគ្រឿងគ្រៅហើយ។

  1. ជារបស់មានបញ្ហា

 ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

ករណីនេះ គឺជាករណីដែលគួរតែមាន ភាពប្រុងប្រយ័ត្នជាងគេ ព្រោះអី iPhone មួយចំនួនវាមានបញ្ហា ធ្ងន់​ធ្ងរ ដែលតម្រូវអោយយើង ត្រូវពិនិត្យអោយបាន ដិតដល់បំផុតមិននឹងទិញ។ ទូរស័ព្ទនោះ អាច​នឹង​ធ្លាប់​ធ្លាក់ចូលទឹក ខូច Speaker, USB, កាមេរ៉ា, បញ្ហាថ្ម, ជាប់ iCloud, ជាប់ Lock មិនអាចប្រើស៊ីមកាត និង Touch ID ជាដើម។ ហេតុដូច្នេះហើយ សូមធ្វើការតេស្តសាកល្បងវា អោយអស់សិន សឹម​សម្រេច​ចិត្ត​យក។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ជារបស់ចោរ?

 ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

មនុស្សមួយចំនួន តែងតែនិយាយថា របស់ដែលលួចគេ គឺជាទ្រព្យក្តៅក្រហាយ ហេតុដូច្នេះហើយ​ មិន​មាន​នរណាម្នាក់ចង់ប្រើរបស់ ដែលបានលួចពីគេនោះទេ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកឃើញនរណា​ម្នាក់ ដាក់លក់ iPhone ដែលមានតម្លៃថោក ជាងធម្មតា យ៉ាងតក់ក្រហល់នោះ សូមមេត្តាសិក្សា​អោយ​បាន​ច្បាស់​សិន។ របស់លួចគេភាគច្រើន មានជាប់ Apple ID របស់អ្នកចាស់ ដែលធ្វើអោយយើង មិន​អាច​ប្រើ ទូរស័ព្ទ​នេះបានយូរឡើយ ពោលនៅពេលដែលយើង Reset ម៉ាស៊ីន រឺអាប់ដេត វានឹងជាប់ iCloud Activation។

ជាការពិតណាស់ ការទិញរបស់ថ្មីក្តី រឺមួយទឹកក្តី គឺយើងត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេស​គឺ​ប្រភេទ​ផលិតផល Apple នេះឯង។ ពេលខ្លះ តម្លៃទាប អាចធ្វើអោយយើងភ្លេចពិចារណាទៅលើ ហានិភ័យ​ដែលអាចកើតឡើងបាន ហេតុដុច្នេះហើយសូម ដាស់តឿនខ្លួនជានិច្ចមុននឹង សម្រេចចិត្តទិ​ញ​អ្វីមួយ។ បើអាច សូមស្វែងរកទិញនៅហាង ដែលអ្នកគិតថាអាចផ្តល់ ភាពកក់ក្តៅខ្ពស់ទៅដល់ អ្នកបាន ហើយ​សូមកុំភ្លេចទាររកប័ណ្ណធានា ទាក់ទងទៅនឹង Hardware ផង ចៀសវាងមានបញ្ហានៅថ្ងៃមុខ យើង​អាច​ទាមទារសំណងបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឃើញ​គេ​លក់ iPhone តម្លៃ​ថោក តិច​ប្រថុយ​ទិញ​យក​មក​ប្រើប្រាស់

  • ដោយ: Vongthear
  • 4:23 PM, 29 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ