ការប្រកួតដ៏គួរឲ្យ ភ្ញាក់ផ្អើល រវាងក្រុម Arsenal និង Manchester United នៅពហុកីឡាដ្ឋាន SINGHA

ភ្នំពេញ៖ នៅក្របខ័ណ្ឌ English Premier League (EPL)  មានការប្រកួតដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាច រំលងបាន គឺការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United ដែលទើបតែបញ្ចប់ទៅ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការផ្សាយ បន្តផ្ទាល់នៅពហុកីឡដ្ឋាន SINGHA នាមជ្ឈមណ្ឌលកោះពេជ្រ។

ព្រឹត្តិការណ៍ធំដ៏គួរឲ្យរំភើប ដែលអ្នកគាំទ្រជាច្រើន នៅកម្ពុជាបាន និងកំពុងរង់ចាំបានមកដល់ជាថ្មី នៅ ពហុកីឡដ្ឋាន SINGHA ជាទីកន្លែងដែលលោកអ្នក អាចទស្សនាការផ្សាយបន្តផ្ទាល់ និងអាចស្រែក ហ៊ោគាំទ្រដូចកំពុង ទស្សនាក្របខ័ណ្ឌ English Premier League ពិតៗ។ បទពិសោធន៍នៃភាពរំភើប រីករាយជាមួយហ្វូងមនុស្សហ៊ោក ញ្ជៀវគាំទ្រក្រុមដែលខ្លួនពេញចិត្តក្នុងការផ្សាយបន្តផ្ទាល់នៅលើ អេក្រង់ដ៏ធំ។ អ្នកគាំទ្រភាគច្រើននៅកម្ពុជាសុទ្ធតែយល់ស្របថា ពហុកីឡដ្ឋាន SINGHA ជាកន្លែង ល្អបំផុតសម្រាប់ទស្សនាការប្រកួត EPL ។

រួមទាំងរីករាយនឹងការប្រគំតន្ត្រីពិសេសពី តារាចម្រៀងដ៏ពេញនិយមបំផុតនៅកម្ពុជាគឺ លោក ខេមរៈ សេរីមន្ត និងកញ្ញា មាស សុខសោភា ដែលនឹងមកអង្រួនឆាកទាំងមូលឲ្យកក្រើក។

ទន្ទឹមនឹងនេះ លោកអ្នកក៏អាចរីករាយនាពេលរាត្រី ជាមួយរសជាតិស្រាបៀរ SINGHA និង ទស្សនាការប្រកួតនៅក្នុងស្តង់ស្រាបៀរ SINGHA ជាមួយនឹងតម្លៃពិសេស និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។

លើសពីនេះ នៅមានសំណាងទ្វេដងក្នុងមហាព្រឹត្តិការណ៍នេះ គឺនៅពេលលោកអ្នកទិញស្រាបៀរ SINGHA នឹងមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សងសំណាង និងឱកាសឈ្នះរង្វាន់ជាច្រើន ទៀតពីឆ្នោតកោសដូចជា អាវយឺត Man-Utd, កន្សែង Man-Utd, ប្រដាប់ក្មេងលេង Man-Utd, ពែង Man-Utd, បណ្តោងសោ Man-Utd ឬ SINGHA, ឆត្រ និងអាវយឺត SINGHA ៕

ការប្រកួតដ៏គួរឲ្យ ភ្ញាក់ផ្អើល រវាងក្រុម Arsenal និង Manchester United នៅពហុកីឡាដ្ឋាន SINGHA

ការប្រកួតដ៏គួរឲ្យ ភ្ញាក់ផ្អើល រវាងក្រុម Arsenal និង Manchester United នៅពហុកីឡាដ្ឋាន SINGHA