កម្ពុជា-វៀតណាម គ្រោងចុះកិច្ចព្រម ព្រៀងការផ្ទេរ ទណ្ឌិតនិងជួយគ្នា លើវិស័យ ព្រហ្មទណ្ឌ

ភ្នំពេញ៖ បន្ទាប់ពីចុះអនុស្សារណៈ យោគយល់មួយចំនួនមក ក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌ វៀតណាម គ្រោងនឹងចុះកិច្ច ព្រមព្រៀងចំនួនពីរ គឺកិច្ច ព្រមព្រៀងស្តីទីការ ផ្ទេរទណ្ឌិត និងកិច្ចព្រមព្រៀង ស្តីពីការជួយគ្នា ទៅវិញទៅមក លើវិស័យព្រហ្មទណ្ឌ។

លោក ជិន ម៉ាលីន អ្នកនំាពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយ ជំនួប រវាងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ វៀតណាម លោក Ha Hung Cuong នាព្រឹក ថ្ងៃទី២៩ខែកុម្ភៈ នៅទីស្តីការក្រសួងថា ភាគីកម្ពុជា និងវៀតណាម គ្រោងចុះកិច្ចព្រមព្រៀង ចំនួនពីរ បន្ថែមទៀត គឺ១ កិច្ចព្រមព្រៀង ជួយគ្នាទៅវិញ ទៅមកលើវិស័យ ព្រហ្មទណ្ឌ និងទី២ កិច្ចព្រមព្រៀង ស្តីពីការផ្ទេរទណ្ឌិត។

សម្រាប់ផែនការរួមគ្នានោះ លោក ជិន ម៉ាលីន ក៏បានលើកពីកិច្ចប្រជុំ នៅតាមបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា និងវៀតណាម ក្នុងការពង្រឹងកិច្ច សហការទប់ស្កាត់  បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្ម មួយចំនួនពិសេសនោះ បញ្ហាគ្រឿងញៀនជាដើម ។ លោកបន្តថាសម្រាប់ ផែនការនោះ ភាគីទាំងពីរ ក៏បានសន្យា ពង្រឹងផ្នែក ច្បាប់ ក្នុងជួយគ្នាទៅវិញ មកលើវិស័យច្បាប់ និងយុត្តិធម៌  ដូចជាការផ្តល់ព័ត៌មាន និងឯកសារមួយចំនួន ឲ្យគ្នាទៅវិញ ទៅមកផងដែរ។

ជាមួយគ្នានោះដែល អ្នកនំាពាក្យថាក្នុងជំនួប ក៏បានលើកឡើងពីរការ ពង្រឹងនៃកិច្ចព្រមព្រៀង ដែលភាគីកម្ពុជា និងវៀតណាម បានចុះជាមួយគ្នា រួចមក ដួចជាទី១  អនុស្សារណៈ នៃការយល់គ្នាឆ្នាំ១៩៩៩ ទាក់ទងនិងកិច្ច សហប្រតិ្តការទូទៅ។ ទី២ កិច្ចព្រមព្រៀង ធ្វើបត្យាប័ន ឆ្នាំ២០១៣ និងទី៣ កិច្ចព្រមព្រៀង ជួយគ្នាទៅវិញ ទៅមកពាក់ព័ន្ធនឹង ផ្នែកច្បាប់ និងវិស័យរដ្ឋប្បវេណី។

លោកសង្កត់ធ្ងន់ថា «កិច្ចប្រជុំនេះគឺធ្វើយ៉ាងណា ឲ្យកិច្ចព្រមព្រៀងលើ យន្តការនៃកិច្ចព្រមព្រៀង ដែលយើងធ្លាប់ មានពីមុន មានប្រសិទ្ធភាពជាងមុន  ហើយរៀបចំកិច្ច ព្រមព្រៀងថ្មីមួយ ចំនួនទៀតដែលនឹងចេញ រូបរាងនៅពេលខាងមុខនេះ  ។ កិច្ចព្រមព្រៀងទំាង នេះមានទី១ កិច្ចព្រមព្រៀង ស្តីពីការផ្ទេរទណ្ឌិត និងកិច្ចព្រមព្រៀង ស្តីពីការជួយគ្នា ទៅវិញទៅ មកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ»។

 អ្នកនំាពាក្យក៏បាន លើកឡើងទៀតថា សម្រាប់កិច្ចព្រមព្រៀងទាំងនេះ ក្រសួងកំពុងតែ រៀបចំតាក់តាក់តែង  ហើយគ្រោងបញ្ចប់ នៅក្នុងឆ្នាំ២០១៦ ខាងមុខ ។ នៅក្នុងឆ្នាំ២០១៣ ក្រសួងយុត្តិធម៌វៀតណាម និងកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀង គ្នាទៅវិញទៅមកលើ វិស័យរដ្ឋប្បវេណី ។

បើតាមអ្នកនំាពាក្យ ក្រសួងយុត្តិធម៌ ក៏បានលើកឡើងពី បញ្ហាគ្រឿងញៀន ផងដែរដោយ  ភាគីទំាងពីរនឹងប្រជុំ នៅតាមបណ្តាខេត្ត នានានៅតាមព្រំដែន ដើម្បីធ្វើការ ដោះស្រាយ បញ្ហាដែលកើតឡើងជាក់ស្តែងតែម្តង៕

កម្ពុជា-វៀតណាម គ្រោងចុះកិច្ចព្រម ព្រៀងការផ្ទេរ ទណ្ឌិតនិងជួយគ្នា លើវិស័យ ព្រហ្មទណ្ឌ

កម្ពុជា-វៀតណាម គ្រោងចុះកិច្ចព្រម ព្រៀងការផ្ទេរ ទណ្ឌិតនិងជួយគ្នា លើវិស័យ ព្រហ្មទណ្ឌ