ក្រសួងរៀបចំដែនដី សម្រេចការងារ ចុះបញ្ជីដីធ្លី ឆ្នាំ២០១៥ ជាង៤លាន ក្បាលដី

ភ្នំពេញ៖ ក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង បានសម្រេចការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ឆ្នាំ២០១៥ បាន ជាង ៤លាន ១៤ ម៉ឺនក្បាលដី ស្មើនឹង ៥៩% នៃក្បាលដី ដែលសរុបប្រមាណ ៧លានក្បាលដី។

របាយការណ៍របស់ក្រសួង រៀបចំដែនដី ដែលបានបង្ហាញនៅក្នុង ការងារបូកសរុបលទ្ធផល ឆ្នាំ២០១៥ នៅថ្ងៃទី២៩ ខែកុម្ភៈ នេះបានឲ្យដឹងថា លទ្ធផលនេះ បើគិតធៀបតាមផែនការ ដែលត្រូវសម្រេឲ្យបាន រហូតដល់តំណាច់ឆ្នាំ២០១៥ ឃើញថា បានលើសផែនការ ២% ហើយការងារចុះបញ្ជី លើការផ្ទេរសិទ្ធដីធ្លីវិញ ឃើញថា អាចឲ្យប្រមូលពន្ធប្រថាប់ត្រា ប្រមាណជាង ៧២លាន ដុល្លារ ស្មើនឹងទុនវិនិយោគ ប្រមាណ១.៨០០លានដុល្លារ គឺត្រូវបានចាត់បញ្ជូល ក្នុងចរន្តសេដ្ឋកិច្ចជាតិ។

ប្រភពខាងលើបន្តថា ការងារចុះបន្ទុកសិទ្ធ លើការការដាក់បញ្ចំា និងអ៊ីប៉ូតែក លើប័ណ្ណដីធ្លីជាង ១៧.០០០ប័ណ្ណ ដែលស្មើនឹងមូលធនជាង ៣.៦០០លានដុល្លារ ត្រូវបានចាត់បញ្ចូលក្នុង ចរន្តសេដ្ឋកិច្ចជាតិដែរ។

សម្រាប់ការដោះស្រាយ វិវាទដីធ្លីក្នុងឆ្នាំ ២០១៥ តាមរយៈគណៈកម្មាការសុរិយោដី ទាំង០៣ថ្នាក់ សម្រេចបានលទ្ធផល គួរឲ្យកត់សម្គាល់ ដោយបានបញ្ចប់ នីតិវិធីនៃការសម្រុះសម្រួលសរុបចំនួន ៦៣៧ ករណី ក្នុងនោះសម្រេចបាន ជោគជ័យ ៣៧៦ ករណី ច្រានចោល ១៩២ ករណី និងភាគីវិវាទ សុំដកពាក្យវិញចំនួន៦៩ ករណី ៕

ក្រសួងរៀបចំដែនដី សម្រេចការងារ ចុះបញ្ជីដីធ្លី  ឆ្នាំ២០១៥ ជាង៤លាន ក្បាលដី