ស្នងការដ្ឋាន នគរបាល វៀតណាម ផ្តល់អគារសាល ប្រជុំមួយខ្នង ដល់ស្នងការ នគរបាល ខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ អគារសាលប្រជុំ ថ្មីមួយខ្នងទៀត នៅស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ត្រូវបានបញ្ចុះបឋម សិលានិងចាប់ផ្តើម ធ្វើការសាងសង់ហើយ ជា អំណោយរបស់ស្នងការ នគបាលវៀតណាម ខេត្តដាក់ឡាក់ សរុបទឹកប្រាក់អស់ប្រមាណ ជាង ៤ម៉ឺនដុល្លា សហរដ្ឋអាមេរិច ពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៩.០២.២០១៦។

លោក តូច យ៉ុន ស្នងការដ្ឋាននគរបាល ខេត្តថ្លែងប្រាប់ថាៈសាលប្រជុំនេះ ភាគីទាំងពីរបានរួមគ្នាបញ្ចុះ បឋមសិលាដើម្បី ចាប់ផ្តើមធ្វើការ សាសង់ហើយ សង់អំពីថ្ម ប្រក់ស័ង្កសី ទទឹង11.7×36 កំពស់ 4ម៉ែត្រ សរុបថវិការ អស់43000$ ជាអំណោយរបស់ ស្នងការរដ្ឋាន នគរបាលខេត្ត ដាក់ឡាក់ របស់វៀតណាម។

លោកស្នងការខេត្ត មណ្ឌលគិរី បានសម្តែងនូវការអរគុណ ដល់ភាគីនគរបាលខេត្ត ដាក់ឡាក់វៀតណាមដែល បានជួយឧមត្ថម្ភ អគារសាលប្រជុំនេះ ដល់ស្នងការដ្ឋាន នគរបាលខេត្ត មណ្ឌលគិរី កម្ពុជាដើម្បីជួយ សម្រួលបំពេញ សេចក្តីត្រូវការ ជាក់ស្តែងនាពេលនេះ។

លោកស្នងការខេត្ត បានថ្លែងទៅកាន់លោក ហ្វាម ហ៊ូញ៉ាត ស្នងការរងខេត្ត ដាក់ឡាក់និងប្រតិភូ របស់ភាគីវៀតណាមថា រវាងស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី កម្ពុជា បាននិងកំពុង ជុំរុញកិច្ច សហប្រតិបត្តិការឱ្យបាន រឹងមាំថែមទៀត ចំពោះស្នងការ នគរបាលខេត្ត ដាក់ឡាក់វៀតណាម ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់រាល់ បទ ល្មើស ផ្សេងៗដែលបាន កើតឡើងរវាង ព្រំដែនជាប់ ខេត្តគ្នានៃ ប្រទេសទាំងពីរ៕

ស្នងការដ្ឋាន នគរបាល វៀតណាម ផ្តល់អគារសាល ប្រជុំមួយខ្នង ដល់ស្នងការ នគរបាល ខេត្តមណ្ឌលគិរី

ស្នងការដ្ឋាន នគរបាល វៀតណាម ផ្តល់អគារសាល ប្រជុំមួយខ្នង ដល់ស្នងការ នគរបាល ខេត្តមណ្ឌលគិរី