ផ្លូវឯកទិសខ្លោងទ្វារ ទន្លេអុំ នឹងដាក់ឲ្យដំណើរ ការនៅថ្ងៃទី ២៨ មីនា ដើម្បីបញ្ចៀស ការកកស្ទះ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានប្រកាសថា នឹងដាក់ដំណើរការ ផ្លូវឯកទិសខ្លោងទ្វារ ទន្លេអុំ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ ដើម្បីបញ្ចៀសការកកស្ទះ  ការប៉ះពាល់ខ្លោងទ្វារ និងបរិស្ថាន។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋាន អាជ្ញាធរជាតិអប្សរា ចេញមុននេះបន្តិច បានឲ្យដឹងថា "ដោយសារបច្ចុប្បន្ន តែងតែមាន ការកកស្ទះចរាចរណ៍ នៅខ្លោងទ្វារ ទន្លេអុំ នៅពេលព្រឹក ដែលជាហេតុរំខាន ដល់ការទស្សនា របស់ភ្ញៀវទេសចរ ប៉ះពាល់ដល់ខ្លោងទ្វារ និងបំពុលបរិស្ថាន ចាប់ពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ តទៅ អាជ្ញាធរជាតិអប្សរា នឹងដាក់ឲ្យដំណើរការ ចរាចរណ៍ ឯកទិសនៅខ្លោងទ្វារ ទន្លេអុំ ដោយអនុញ្ញាត ឲ្យមានចរាចរណ៍ ចូលនិង គ្មានចរាចរណ៍ ចេញ (លើកលែងថ្មើរជើង និងកង់)ពីម៉ោង ៧ និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក"៕