“Fifty Shades Of Grey” ទទួលបានពានរង្វាន់ ភាពយន្តអន់ បំផុតប្រចាំឆ្នាំ

ភាពយន្តដែលត្រូវផលិត ឡើងផ្អែកតាម ប្រលោមលោក ស្រើបស្រាល “Fifty Shades of Gray” និងភាពយន្តវីរបុរស “Fantastic 4” បានចែកគ្នាទទួល ពានរង្វាន់ភាព យន្តអន់បំផុតប្រចាំឆ្នាំ។

ដូចសព្វមួយដងកម្មវិធីពានរង្វាន់ Razzies ដែលធ្វើឡើងដើម្បីស្វែងរកភាពយន្ត ក៏ដូចជាបុគ្គលអន់ថយបំផុតក្នុងវិស័យ ភាពយន្តតែងតែត្រូវបានប្រព្រឹត្តឡើង មុនពេលកម្មវិធី ប្រគល់រង្វាន់ Oscar កើតឡើងមួយថ្ងៃ។ ក្នុងឆ្នាំនេះ “Fifty Shades of Gray” ដណ្ដើមបាន “ជ័យជំនះ” ជាច្រើនក្នុងកម្មវិធីនេះ ដោយប្រមូលបាន ពានរង្វាន់ចំនួន ៥ រួមមាន ភាពយន្ត តួឯកប្រុស តួឯកស្រី សាច់រឿង និងការសហការ គ្នាអន់បំផុតប្រចាំឆ្នាំ។

“Fifty Shades Of Grey” ទទួលបានពានរង្វាន់ ភាពយន្តអន់ បំផុតប្រចាំឆ្នាំ

នៅពេលចេញផ្សាយក្នុងឱកាស ទិវានៃក្ដីស្រលាញ់ឆ្នាំ ២០១៥ “Fifty Shades of Gray” បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អ្នកជំនាញវាយតម្លៃ ភាពយន្ត។ យ៉ាងណាមិញ ដោយសារភាពងឿង ឆ្ងល់របស់ទស្សនិកជនក៏ដូចជាអ្នកគាំទ្ររបស់ ប្រលោមលោកដើមបានធ្វើឲ្យ ផលិតកម្ម Universal រកប្រាក់ចំណូលបានរហូតដល់ទៅ ៥៧១ លានដុល្លារនៅពេលចំណាយលុយផលិតអស់តែ ៤០លានដុល្លារ និងបានក្លាយជាភាពយន្ត ១៨+ រកប្រាក់ចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ ជាមួយនឹងជោគជ័យបែបនេះ វគ្គ២ “Fifty Shades Darker” កំពុងតែត្រូវបានផលិតនិងគ្រោងចាក់បញ្ចាំងនៅរដូវ Valentine ឆ្នាំ ២០១៧។

“Fifty Shades Of Grey” ទទួលបានពានរង្វាន់ ភាពយន្តអន់ បំផុតប្រចាំឆ្នាំ

គួរឲ្យសោកស្ដាយ “Fantastic Four” មិនមានសំណាងដូច ភាពយន្តស្រើបស្រាលខាងលើនោះទេ ដោយភាពយន្តថ្មីរបស់ Fox មិនត្រឹមតែត្រូវក្រុមអ្នកជំនាញ រិះគន់នោះទេ ថែមទាំងមិនទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រទៀតផង។ ឈ្នះពាន “ភាពយន្តអន់បំផុត” ដូច “Fifty Shades of Gray” ដែរ តែ “Fantastic Four” រកចំណូលបានត្រឹមតែ ១៦៨លានដុល្លារតែប៉ុណ្ណោះ នៅពេលដែលប្រាក់ចំណាយ សម្រាប់ផលិតឡើងដល់ ១២០លានដុល្លារ។ ផលិតកររបស់រឿងនេះ លោក Josh Trank ក៏មានវាសនាអភ័ព្វដែរនៅពេលទទួលបានពាន “អ្នកដឹកនាំរឿងអន់បំផុត”។

ជាមួយគ្នានេះដែរ Eddie Redmayne ដែលកំពុងតែដណ្ដើមពាន “តារាសម្ដែងប្រុសល្អបំផុត” សម្រាប់រឿង “The Dannish Girl” យ៉ាងប្រកៀកប្រកិតជាមួយ Leonardo Dicaprio នៅពានរង្វាន់ Oscar នោះបានទទួលពាន “តួប្រុសរងអន់បំផុត” ក្នុងភាពយន្ត “Jupiter Ascending”៕

“Fifty Shades Of Grey” ទទួលបានពានរង្វាន់ ភាពយន្តអន់ បំផុតប្រចាំឆ្នាំ

ប្រភព៖ សប្បាយ