បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

ភ្នំពេញ៖ ទស្សនិកជនបានដឹងហើយថា បច្ចុប្បន្ននេះទីផ្សារការងារ របស់តារាចម្រៀង ពហុជំនាញ អាចច្រៀងបានទាំង បទប្រុសនិងស្រី លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ហាក់មានសន្ទុះសម្បូរការងារ និងកើបលុយបានច្រើន ដោយសារតែលោក បានសម្រេចចិត្ត តែងខ្លួនជាស្រី ដើម្បីទាមទារការចាប់អារម្មណ៍ ហើយនៅថ្ងៃនេះអ្វីដែល គេចាប់អារម្មណ៍នោះគឺ តារាសម្តែង និងជាតារាចម្រៀងរូបសង្ហារ លោក បញ្ញាសិដ្ឋ ក៏បានងាក មកតុបតែងខ្លួន ជាមនុស្សស្រី ដែលធ្វើឲ្យមហាជនខ្លះគិតថា លោកទំនងជា ចង់ប្រជែងតំណែង និងការងារជាមួយ រ៉ូលីន ហើយមើលទៅ ។

ជាការពិតក្នុង រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ គេឃើញវត្តមាន តារាចម្រៀង និងកំប្លែង នាយ រ៉ូលីន ទទួលបានសន្ទុះការងារច្រើន គួរឲ្យកត់សម្គាល់ បន្ទាប់ពីលោកបានដាក់ចិត្តដាក់ កាយតុបតែងខ្លួន ធ្វើជានារីពេញលក្ខណៈ ដោយសារតែបែបនេះ ទើបធ្វើឲ្យការងារសិល្បៈលោក ហាក់ជោគជ័យខ្លាំង។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ នោះគឺថ្មីៗនេះ តារាប្រុស លោក បញ្ញាសិដ្ឋ ក៏បានងាកមកតុបតែងខ្លួន ផាត់មុខផាត់មាត់ ពាក់សក់ជាស្រី ដោយមើលទៅរូបសម្រស់លោក ពេលតែងជាស្រីពិតជាស្រស់ ស្អាតនិងដូចស្រីខ្លាំងណាស់។

ចង់ដឹងថាសម្រស់ របស់តារាប្រុស២ដួងគឺ លោក បញ្ញាសិដ្ឋ និង រ៉ូលីន នៅពេលតែងខ្លួនជាមនុស្សស្រី ហើយមានភាពស្រស់ស្អាត ដូចមនុស្សស្រីកម្រិតណា ទស្សនាទាំងអស់គ្នា៕

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន

បញ្ញាសិដ្ឋ ចង់ប្រជែង តំណែងរបស់ រ៉ូលីន