សម្តេចតេជោ ទទួលស្គាល់ថា មានគ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៌ គិតលុយជាធំ

ភ្នំពេញ៖ ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី នៃ​ក​ម្ពុ​ជា​បា​ន​ថ្លែ​ង​ទ​ទួល​ស្គា​ល់​ថា​ មា​ន​គ្រូ​ពេ​ទ្យ​មួ​យ​ចំ​នួ​ន​គ្មា​ន​ក្រ​ម​សី​ល​ធ​ម៌​ គិ​ត​លុ​យ​ជា​ធំ និង​ស​ម្តី​អា​ក្រ​ក់ ដា​ក់​អ្ន​ក​ជំ​ងឺ​ តែ​ក៏​នៅ​មា​ន​គ្រូពេ​ទ្យ​ជា​ច្រើ​ន​ទៀត​មាន​សេ​ច​ក្តី​ថ្លៃ​ថ្នូរ​។ នាយករដ្ឋមន្រ្តីកម្ពុជា បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិ​ធី​អ​ញ្ជើ​ញ​ជា​ធិ​ប​តី​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​ជា​ផ្លូ​វ​កា​រ​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​ខេ​ត្ត​ព្រះ​សី​ហ​នុ នា​ព្រឹ​ក​ថ្ងៃ​ទី​ ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ។ សម្តេចតេជោ បានថ្លែងថា «យើងត្រូវទទួលស្គាល់ថា គ្រូបពេទ្យយើងគឺនៅមានចំណុចខ្វះខាតខ្លះៗ ប៉ុ​ន្តែ​ទ​ន្ទឹ​ម  និង នេះ​គឺ​គ្រូ​ពេ​ទ្យ​យើ​ង រ​វ​ល់​ម​មា​រ​ញឹ​ក​ត្រូ​វ​នៅ​ប្រ​ចាំ​កា​រ​រា​ល់​ថ្ងៃ ដែ​ល​មា​ន​កា​រ​លះ​ប​ង់ មា​ន​ក្រម​សី​ល​ធ​ម៌​ និង ទទួ​ល​ខុ​ស​ត្រូ​វ​គួរ​ឲ្យ​កោ​ត​ស​រ​សើ​រ។ ប៉ុន្តែមានគ្រូ ពេទ្យមួយចំនួនតូចគ្មានក្រមសីលធម៌ គិតតែពីលុយជាធំ។ ចឹ​​​ង​ទេ​សូ​ម​អំ​ពា​វ​នា​វ​ចំ​ពោះ​គ្រូ​ពេ​ទ្យ​ទាំ​ងអ​ស់​​ មេ​ត្តា​ជួយ​គ្នា​មិ​ន​ត្រូ​វ​​ឲ្យ​គ្រូ​ពេទ្យ​ម្នា​ក់​ ពីរ​នាក់ បំ​ផ្លា​ញ​គ្រូ​ពេ​ទ្យ​ទាំ​ង​មូល​។ ត្រូវ​ជួយ​ដះ​តឿ​ន​អ​ប់​រំ​គ្នា​ ហើ​យ​ត្រូវ​រក្សា​ភាព​ថ្លៃ​ថ្នូ​រ​»។ បើតាមសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា មានគ្រូពេទ្យជាង ២ម៉ឺននាក់៕ ដោយ៖ ដុស ផល្លា