ម៉ូតូ​បុក​អ្នកដើរ​ថ្មើរជើង បណ្តាល​ឲ្យ​ស្លាប់​ទាំង​២

ព្រះសីហនុ: បុរស​ម្នាក់​ជិះ​ម៉ូតូ បុក​អ្នកដើរ​ថ្មើរជើង បណ្តាល​ឲ្យ​ស្លាប់​ទាំង​២ ។ ហេតុការណ៍គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​KL​ស្ថិតក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ។​

​ជនរងគ្រោះ​អ្នកដើរ​ថ្មើរជើង​ដែល​ស្លាប់​នៅ​និង​កន្លែង ឈ្មោះ សួន ចាន់​ធី ភេទ​ស្រីអាយុ៤៣ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិ​៣​សង្កាត់​៣​ខេត្ត​ព្រះសីហនុ​។ រីឯ​អ្នកបើកម៉ូតូ​បង្ក​ឈ្មោះ ពុធ លីដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ជា​មន្ត្រី​គយ​មានទីលំនៅ​ភូមិ​សាមគ្គី​ឃុំ​អង្គរធំ ស្រុក​អង្គរធំ ខេត្តកំពត បាន​ស្លាប់​នៅពេល​បញ្ជូនទៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង បើក​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿនលុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​អ្នក​ថ្មើ​ជើង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាលឲ្យ​ដួល​ស្លាប់​ភ្លាមៗ ហើយ​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេលបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ចំណែក​សាកសព​ត្រូវបាន ក្រុមគ្រួសារ​ដឹក​យកទៅ​លំនៅដ្ឋាន រៀងៗ​ខ្លួន​ដើម្បី​រៀបចំធ្វើបុណ្យ​។ រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សា​​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕R

ម៉ូតូ​បុក​អ្នកដើរ​ថ្មើរជើង បណ្តាល​ឲ្យ​ស្លាប់​ទាំង​២

ម៉ូតូ​បុក​អ្នកដើរ​ថ្មើរជើង បណ្តាល​ឲ្យ​ស្លាប់​ទាំង​២