សិស្ស​វិទ្យាល័យ ដេញ​កាប់​ប្រហារ​គ្នា ​យុវជន​ម្នាក់រងរបួស​

ភ្នំពេញ: សិស្សសាលា រៀន​នៅ​វិទ្យាល័យ ព្រះ​យុគន្ធរ បាន​ជួប​ក្រុមក្មេងស្ទាវ នៅ​សាលាសន្ធរម៉ុក បង្កជម្លោះ​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​​យុវជន​ម្នាក់​រងរបួស​ក្បាល​និង​ខ្លួន។​

​ហេតុការណ៍​ក្មេងស្ទាវ ដេញ​កាប់​គ្នា តាម​ដងផ្លូវ​សា​ធា​រណះ បានកើត​ឡើង កាលពីវេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​ក្លិប ខ្លាំ​ឃុំ​កីឡាតាម​បណ្ដោយ​ផ្លូវ​លេខ​២៣៨ កែង​លេខ​១០៥ ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលិតខណ្ឌ​៧​មករា ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ដាំ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជាសិស្សសាលា​ព្រះ​យុគន្ធរ បាននាំគ្នា ជិះ​ម៉ូតូ​ពីរ​គ្រឿង ចេញ​មកពី​សាលារៀន ព្រះយុគន្ធរ ហើយ​បាន​ជួប ក្រុមក្មេងស្ទាវ ជិះ​ម៉ូតូ ៣​ទៅ​៤ គ្រឿង មាន​គ្នា ៧.៨ នាក់ប្រដាប់​ដោយ ដាវ​សាំ​ម៉ូ​រ៉ៃ និង​ខ្សែ​ក្រ​វ៉ាត បានមក​ដេញ​កាប់ បណ្តាល​ឲ្យ​យុវជនម្នាក់​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះ ក្រុមក្មេងស្ទាវ​ជា​ជនបង្ក បាន​ជិះ​ម៉ូតូ​រត់គេចខ្លួនបាត់ស្រមោល ហើយ​យុវជន​រងគ្រោះ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅមន្ទីរពេទ្យ​ភ្លាមៗ​។ ទោះបីជា​យ៉ាងណា​នៅពេលនេះ កម្លាំង​សមត្ថកិច្ច បាន​កំពុង​​ស្រាវជ្រាវ និង​ចាប់​ក្រុម​ក្មេង​ទំនើ​ទាំងនោះ​យកមក​ចាត់ការ​តាមច្បាប់​៕​R

សិស្ស​វិទ្យាល័យ ដេញ​កាប់​ប្រហារ​គ្នា ​យុវជន​ម្នាក់រងរបួស​

សិស្ស​វិទ្យាល័យ ដេញ​កាប់​ប្រហារ​គ្នា ​យុវជន​ម្នាក់រងរបួស​