ជនជាប់ចោទ​ម្នាក់ រត់​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំង​ដៃ​ជាប់​ខ្នោះ​

ភ្នំពេញ: កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៩ កុម្ភៈ ២០១៦ នេះ ជនសង្ស័យ​ម្នាក់ បានរត់គេច​ចេញពី​បន្ទប់​សាលាដំបូង​រាជធានី​ភ្នំពេញ ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​កំពុងអង្គុយ​រង់ចាំ​ឱ្យ​ចៅក្រម​សាកសួរ ។​

 ជនសង្ស័យ​ខាងលើ​ឈ្មោះ ស្មាន អូ​ឡូ​វី (​ជាប់ចោទ​ពីបទ​ឆក់​កាបូប​) ។ មុនពេលកើតហេតុ ជនសង្ស័យ​ត្រូវបាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បញ្ជូន​មកកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យម្នាក់ទៀត ។ លុះ​ឃើញ​ឱកាសល្អ ជនសង្ស័យ​រូបនេះ ក៏​រត់​ចេញពី​បន្ទប់​ទាំងដៃ​ជាប់​ខ្នោះ​គេចខ្លួនបាត់​តែម្តង​៕​R

ជនជាប់ចោទ​ម្នាក់ រត់​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំង​ដៃ​ជាប់​ខ្នោះ​