ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​​បង្ក្រាប​ទីតាំង​បាញ់​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង នា​រសៀល​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ នេះ ស្ថិត​នៅផ្ទះ​លេខ​១៥៣ ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌទួលគោក (​តំបន់​ត្រឡោក​បែក​) ។

ក្នុង​ការ​បង្ក្រាបនោះ​ ត្រូវ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​​​ចំនួន​៥​នាក់ រួម​ទាំង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​២​គ្រឿង​, ទូ​ហ្គេ​ម​សេះ និង​បៀរ​សរុប​១៩​គ្រឿង បញ្ជូន​ទៅ​អធិការដ្ឋាន ដើម្បី​រៀបចំធ្វើការ​​កម្ទេច​ចោល ។