ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុ​ន ឆ័​យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​បក្ស​ចំនួន​១៥​នាក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ បាន​ចូល​ទៅ​សាកសួរ​សុខទុក្ខ​អ្នកទោស​ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​.​ស ក្នុង​នោះ​មាន​អ្នកទោស​១១​នាក់​កាត់ទោស និង​៤​នាក់​ទៀត មិន​ទាន់​ផ្តន្ទាទោស​នៅឡើយ ។

មន្ត្រី​អនុរក្ស​ការពារ​ពន្ធនាគារ​ព្រៃ​.​សបាន​លើក​ឡើង​ថា សមាសភាព​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​ជួប​អ្នកទោស​មាន​លោក​កែវ ភិ​រម្យ​, លោក​សុ​ន ឆ័​យ​, លោក​ទាវ វ​ណ្ណុ​ល និង​លោក​ជំទាវ លី នារី ព្រមទាំង​សហការី​ចំនួន​១៥​នាក់ មធ្យោបាយ រថយន្ត​៨​គ្រឿង បាន​មក​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​១៥​នាក់ នៅ​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​.​ស​(​ម​១) ស្ថិត​នៅ​ភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

អ្នកតំណាង​រាស្ត្រ​មួយ​ចំនួន ដែល​បាន​អនុញ្ញាត​ចូល​សួរសុខទុក្ខ រួម​មាន​លោក សុ​ន ឆ័​យ​, លោក​កែវ ភិ​រម្យ​, លោក​ទាវ វ​ណ្ណុ​ល លោក​ជំទាវ​លី នារី និង​សហការី​ចំនួន​២​រូប​ទៀត ។ ការ​សួរសុខទុក្ខ​នេះ បាន​បញ្ចប់​ត្រឹម​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ
ដដែល ។

លោក​សុ​ន ឆ័​យ បាន​ថ្លែងប្រាប់​អ្នកកាសែត ក្រោយ​ពី​ចូល​ជួប​អ្នកទោស​ទាំង​១៥​នាក់​ថា ក្នុង​នោះ​មាន​ជនជាប់ចោទ​ចំនួន​១១​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស និង​៤​នាក់​ទៀត​រាប់​ទាំង​លោក​ហុង សុខ​ហួរ ផង មិន​ទាន់​បាន​ជំនុំជម្រះ​នៅឡើយ​ទេ ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​១៧ មីនា ២០១៦ នេះ នៅ​សាលាឧទ្ធរណ៍​នឹង​ជំនុំជម្រះ​ករណី​នេះ ។

លោក​លើក​ឡើង​ថា ស្ថានភាព​សុខភាព​ជន​ជាប់​មាន​សភាព​ប្រសើរ​ជាង កាលពី​ពេល​មុន​កន្លង​មក ។ អ្នកទោស​មានឱកាស​ចេញ​ក្រៅ និង​បាន​អាន​សៀវភៅ​ច្រើន និង​បាន​ស្តាប់​ព័ត៌មាន​ជាង​មុន ។ មាន​អ្នកទោស​ខ្លះ មាន​បញ្ហា​សុខ​ឈឺក្រពះ និង​តាម​សុខភាព​ផ្ទាល់​របស់​ពួក​គាត់ ។

លោក សុ​ន ឆ័​យ លើក​ឡើង​ថា មាន​អ្នកទោស​ខ្លះ​មាន​បញ្ហា​ជីវភាព​របស់​ក្រុម​គ្រួសារ​ខ្វះ​លុយ​សម្រាប់​កូន​ៗ​ទៅ​សាលា ដែល​ជា​ការ​ព្រួយបារម្ភ និង​សូម​ឱ្យ​ជួយ​ជំរុញ​កូន​ៗ​មាន​ម​ធ្យោ​យ​ដល់​កូន​បាន​ទៅ​សាលា​ផង ។