Kyocera ទូរសព្ទដែល សាកថ្ម ដោយពន្លឺ ព្រះអាទិត្យ

បច្ចុប្បន្ននេះស្មាតហ្វូន ជាឧបករណ៍ ដែលអ្នករាល់គ្នាមិនអាចខ្វះបាន ប៉ុន្តែវាតែងតែផ្ដល់ឲ្យអ្នកនៅ បញ្ហាមួយដែលមិនអាចជៀស រួចគឺប្រើឆាប់អស់ថ្ម។

Kyocera ទូរសព្ទដែល សាកថ្ម ដោយពន្លឺ ព្រះអាទិត្យ

ដូចនេះហើយបានជាក្រុមហ៊ុន បច្ចេកវិទ្យាមួយរបស់ ប្រទេសជប៉ុនឈ្មោះ Kyocera បានបង្កើតនូវស្មាតហ្វូន មួយប្រភេទដែលប្រើមិនចេះអស់ថ្ម។ ដោយស្មាតហ្វូន ប្រភេទនេះវាត្រូវបាន គេផលិតឡើងដោយកញ្ចក់របស់វាអាចមានសមត្ថភាពទាញយកថាមពលអគ្គិសនីពីព្រះអាទិត្យយកមកប្រើប្រាស់។ ជាមួយគ្នានេះដែរស្មាតហ្វូន Kyocera មានអេក្រង់ទំហំ ៥អ៊ីញ លើសពីនេះសម្រាប់ការបញ្ចូលថាមពលវាអាចប្រើប្រាស់(និយាយ) បាន១នាទី ក្រោយពេលទាញថាមពល អគ្គិសនីពីព្រះអាទិត្យ ក្នុងពេល ៣នាទី។

Kyocera ទូរសព្ទដែល សាកថ្ម ដោយពន្លឺ ព្រះអាទិត្យ

ទោះជាយ៉ាងណាចំពោះ លក្ខណៈលម្អិតដទៃទៀត ក៏ដូចជាតម្លៃរបស់ស្មាតហ្វូន ប្រភេទនេះមិនទាន់ត្រូវបាន ក្រុមហ៊ុនប្រកាសឲ្យដឹង នៅឡើយទេ។ គូសបញ្ជាក់ផងដែរថា Kyocera ជាក្រុមហ៊ុនឈានមុខមួយ ក្នុងប្រទេសជប៉ុនដែលផលិតផល របស់ពួកគេតែងតែទទួលបាន ការគាំទ្រយ៉ាងច្រើនសម្រាប់ ទីផ្សារក្នុងស្រុកផងដែរ៕

ប្រភព៖ សប្បាយ