ស្មាតហ្វូន S7 និង S7 Edge Galaxy រំពឹងបំបែក កំណត់ត្រា S6 និង S6 Edge Galaxy

បច្ចេកវិទ្យា៖ ស្មាតហ្វូន S7 និង S7 Edge Galaxy  របស់ក្រុមហ៊ុន កូរ៉េខាត្បូង ត្រូវបានគេរំពឹងថា នឹងអាចបំបែក កំណត់ត្រា លក់ជាលើកដំបូង ក្នុងរយៈពេល ៣ ខែបន្ទាប់ពីចេញលក់ ដែល Galaxy S6 ធ្វើបានកន្លងមក  នេះបើ យោងតាម Tech Times ចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។

យោងតាមសារព័ត៌មាន កូរ៉េខាងត្បូង បានចុះផ្សាយថា Samsung នឹងរៀបចំការផលិតចំនួន ១៧.២លានគ្រឿង  ដែលនឹងវាយលុក ទីផ្សារនៅ ខែមេសា ឆ្នាំនេះ ។

ជាមួយនឹងការផលិតនេះ ក្រុមហ៊ុន Samsung អាចនឹងបំបែកកំណត់ត្រា ការលក់ស្មាតហ្វូន S6 និង S6 Edge Galaxy ដែលបានបំបែក កំណត់ត្រា លក់ ១៥.៨ លានគ្រឿង ក្នុងរយៈពេល៣ខែដំបូង  បន្ទាប់ពីចេញលក់នៅ លើទីផ្សារ  ហើយ ស្មាតហ្វូន  Galaxy S4 ស្ថិតនៅលេខរៀងទី២ ដោយលក់ ទៅកាន់ទីផ្សារ បាន ១៥.២លាន គ្រឿងក្នុងរយៈពេល តែ៣ខែ៕

ស្មាតហ្វូន S7 និង S7 Edge Galaxy រំពឹងបំបែក កំណត់ត្រា S6 និង S6 Edge Galaxy

  • ស្មាតហ្វូន S7 និង S7 Edge Galaxy រំពឹងបំបែក កំណត់ត្រា S6 និង S6 Edge Galaxy已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:កីឡា
Tags: