លិខិតឆ្លងដែន របស់អាល្លឺម៉ង់ មានឥទ្ធិពលបំផុត

ឡុងដ៏៖ វីសា ឬលិខិតឆ្លងដែន របស់ប្រទេស អាល្លឺម៉ង គឺជាវិសាដ៏មាន ឥទ្ធិពលបំផុត ដែលអាចធ្វើដំណើ ទៅកាន់បណ្តាប្រទេស ផ្សេងៗរហូតដល់ទៅ ១៧៧ ប្រទេស ដោយឥតគិតថ្លៃ ឬដោយគ្មានលិខិតឆ្លងដែន នេះបើយោងតាម qz ចុះផ្សាយ ។

អ្នកដែលមានវីសា ប្រទេសអាល្លឺម៉ង់  អាចធ្វើដំណើរ ទៅកាន់ពិភពលោក ដោយឥតគិតថ្លៃ រហូតដល់ទៅ ១៧៧ ប្រទេស ក្នុងចំណោម ២១៨ប្រទេស  ដោយបានដំណើរការ លើចំណុចនេះ តាំងពីឆ្នាំ២០១៤មកម្លេះ ។ សម្រាប់ប្រទេសស៊ុយអ៊ែត ជាប់ប្រទេសលេខ ២លើពិភពលោក ដោយមានវីសា ឆ្លងដែនដោយ ឥតគិតថ្លៃ ទៅកាន់ប្រទេស ១៧៦ ប្រទេស  ហើយប្រទេសដែលស្ថិតនៅលំដាប់ថ្នាក់ទី៣ គឺ បារាំង ហ្វាំងឡង់ អ៊ីតាលី  អេស្ប៉ាញ និង ចក្រភពអង់គ្លេស ដោយអាចធ្វើដំណើរ ទៅកាន់ប្រទេសផ្សេងៗ ដោយឥតគិតថ្លៃរហូតដល់ទៅ ១៧៥ ប្រទេស ។

សម្រាប់ប្រទេសដែល មានវីសា ឬលិខិតឆ្លងដែនដ៏អាក្រក់បំផុត គឺប្រទេស សុម៉ាលី អ៊ីរ៉ាក់ ប៉ាគីស្ថាន និង អាហ្វហ្គានិស្ថាន ៕

លិខិតឆ្លងដែន របស់អាល្លឺម៉ង់ មានឥទ្ធិពលបំផុត