ត្រឹមត្រូវ​ទេ ដែល​បណ្តោយ​ឲ្យ​កូន​ផឹកស្រា​បែបនេះ​ ​

Doliprane TVC

6 Video

​ក្រោយពី​ឃើញ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បុរស​ម្នាក់​បាន​ថតរូប​នោះ​ទុក រួច​ក៏​បង្ហោះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ដែល​ធ្វើ​ឲ្យ​មានការ​ចែកចាយ​បន្តបន្ទាប់​គ្នា​ជាច្រើន ។​​ ​គេ​បានដឹងថា រឿងហេតុ​នេះ​បាន​កើតឡើង​នៅ​ហាង​កាហ្វេ​ក្នុងប្រទេស​សិង្ហ​បុរី​មួយ នា​វេលា​ម៉ោង ៦៖៣០ ល្ងាច កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ។

ត្រឹមត្រូវ​ទេ ដែល​បណ្តោយ​ឲ្យ​កូន​ផឹកស្រា​បែបនេះ​ ​

បុរស​រូបនោះ​បាន​ឲ្យ​ដឹង​ទៀត ស្ត្រី​ដែល​ប្រហែលជា​ម្តាយ​របស់​ក្មេងប្រុស​នោះ បានបណ្តោយ​ឲ្យ​កូន​ផឹកស្រា​តែ​បន្តិច​ប៉ុណ្ណោះ តែ​ដោយសារតែ​ក្មេងប្រុស​នោះ​សុំ​ថែមទៀត ទើប​ស្ត្រី​ម្នាក់​នោះ​បណ្តោយ​ឲ្យ​ផឹក​តាមតែ​ចិត្ត​គេ​តែម្តង ។

ត្រឹមត្រូវ​ទេ ដែល​បណ្តោយ​ឲ្យ​កូន​ផឹកស្រា​បែបនេះ​ ​

ដោយសារតែ​ហេតុ​ដ៏​ហួសចិត្ត​នេះ ទើប​គាត់​ទ្រាំ​ពុំបាន ថតរូប​ចែកចាយ​ដ៏​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត ចង់ដឹងថា តើ​វា​ត្រឹមត្រូវ​ឬទេ​ដែល​ធ្វើបែបនេះ ព្រោះ​វា​ក៏​មិនមែនជា​លើកដំបូង​ដែល​ឃើញ​គេ​បណ្តោយ​ក្មេងៗ​ផឹកស្រា​បែបនេះ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​ពួរ ស៊ីន​)

ត្រឹមត្រូវ​ទេ ដែល​បណ្តោយ​ឲ្យ​កូន​ផឹកស្រា​បែបនេះ​ ​