អ្នកនេសាទ​ខ្មែរ​ទាំង ៥ នាក់ ដែល​រំលោភ​នារី​បរទេស ២ នាក់ ប្រឈមមុខ​អ្វីខ្លះ​? (​មាន​វីដេអូ​)​

Doliprane TVC

6 Video

ថ្ងៃទី ២៨ កុម្ភៈ វេ​ប​សាយ​«​ប្រជាប្រិយ​» បាន​ផ្សាយ​រឿង​កម្មករ​នេសាទ​ខ្មែរ ៥ នាក់​ចាប់រំលោភ និង វាយដំ​ខ្លួនប្រាណ​ទៅលើ​ជនបរទេស​ប្រុស និង ចាប់រំលោភ​ស្រី​បារាំង ក្នុង​សណ្ឋាគារ Farm the Resort ត្រូវ​ចាប់បាន ៣ នាក់ រត់គេចខ្លួន ២ នាក់ ប៉ុន្តែ​រយៈពេល​បន្ទាប់មក ក៏ត្រូវ​ចាប់បាន​ទាំងអស់ ។​

​តាម​ព័ត៌មាន​ប៉ូលិស​និយាយថា កម្មករ​ខ្មែរ​ទាំង ៥ នាក់​នោះ បាន​ផឹកស៊ី​ស្រវឹង​រហូតដល់​ពាក់កណ្តាល​អធ្រាត្រ ក៏​នាំគ្នា​ចូលទៅ​ហែល​ទឹក​បន្ត ពេលនោះ​ក៏មាន​ជនបរទេស ប្រុស ២ ស្រី ២ នាក់ ចេញពី​សណ្ឋាគារ មករក​អ្វី​ហូប​ខាងក្រៅ ក៏ត្រូវ​ពួកកម្មករ​ខ្មែរ​វាយ​ធ្វើបាប​បុរសៗ​ជាមុន រួច​អូស​ស្ត្រី​បរទេស​ចូល​ខាង​រំលោភ ពេលនោះ​មាន​រថយន្ត​មួយគ្រឿង​បើក​ឆ្លងកាត់ ក៏​ឃើញ​ក្រុម​ល្មើស​កំពុង​អាក្រាត បន្ទាប់មក​ក៏មាន​ការព័ទ្ធ​ចាប់បាន ៣ នាក់ និង ២ នាក់​ទៀត​រត់គេចខ្លួន​ចូល​ព្រៃ បម្រុង​ចូលមក​ព្រំដែន​កម្ពុជា តែ​ត្រូវ​ប៉ូលិស​ថៃ​រាយ​អន្ទាក់​ចាប់បាន​នាពេល​បន្ទាប់មក ។​

​នៅក្នុង​ឃ្លី​ប​វីដេអូ កំហឹង​យ៉ាងខ្លាំង​អ្នក​ស្រុកថៃ បាន​ស្ទុះ​វាយ​ក្រុម​ចាប់រំលោភ​ទាំងអស់នោះ ទាំង​ក្នុង​កណ្តាប់ដៃ​ប៉ូលិស និង ជាប់​ខ្នោះ ។ សូម​ទស្សនា​ឃ្លី​ប​វីដេអូ ពី​សកម្មភាព​ថត ដែល​ប៉ូលិស​ឱ្យធ្វើ​ត្រាប់​តាម ៕
​សូរ្យ​រិ​ទ្ធ (​ដេលី​ញូ​វ + ខាវ​ស៊ុត​)

អ្នកនេសាទ​ខ្មែរ​ទាំង ៥ នាក់ ដែល​រំលោភ​នារី​បរទេស ២ នាក់ ប្រឈមមុខ​អ្វីខ្លះ​? (​មាន​វីដេអូ​)​