ព័ត៌មាន​ពី​មន្ទីរ​ពេទ្យ៖ កូន​ភ្លោះ​សុខភាព​ប្រក្រតី តែ ឈិន ច័ន្ទ​សុធារី សន្លប់​អម្បាញ់មិញ​នេះ

ព័ត៌មាន​ពី​មន្ទីរ​ពេទ្យ ខេមា ដែល ឈិន ច័ន្ទ​សុធារី កំពុង​សម្រាក​សម្រាល​បុត្រ​ភ្លោះ​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​​នេះ បាន​ជួប​អាការៈ​សន្លប់​បាត់​ស្មារតី​អម្បាញ់មិញ​នេះ ដោយ​នាង​ធ្លាក់​ឈាម​ច្រើន ធ្វើ​ឲ្យ​ខ្សោយ រហូត​ដល់​សន្លប់​តែ​ម្ដង។ នេះ​បើ​តាម​ភ្នាក់ងារ Sabay រាយការណ៍។

 

 

ព័ត៌មាន​ពី​មន្ទីរ​ពេទ្យ៖ កូន​ភ្លោះ​សុខភាព​ប្រក្រតី តែ ឈិន ច័ន្ទ​សុធារី សន្លប់​អម្បាញ់មិញ​នេះ

 

យ៉ាង​ណា កញ្ញា ទ្រី រ៉ាវី ភ្នាក់ងារ​របស់ Sabay ដែល​កំពុង​មាន​វត្តមាន​នៅ​មន្ទីរ​ពេទ្យ​ខាង​លើ បាន​រាយ​ការណ៍​បន្ត​ថា សុធារី បាន​ដឹង​ខ្លួន​វិញ​ហើយ​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់​គ្រូពេទ្យ​ប្រមាណ​១​ម៉ោង ។ “គាត់​ដឹង​ខ្លួន​វិញ​ហើយ តែ​មុខ​រាង​ហើម និង​កម្រើក​ខ្លួន​អត់​រួច។ គ្រូ​ពេទ្យ​ប្រាប់​ថា សុខ​ភាព​គាត់​នៅ​ខ្សោយ​នៅ​ឡើយ ដែល​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​ពេទ្យ​នៅ​ឡើយ”។

 

តោះ…យ៉ាង​នេះ​ក្ដី សុខភាព​របស់​បុត្រ​ភ្លោះ​របស់ សុធារី និង សុវណ្ណ មករា មាន​សុខភាព​ប្រក្រតី។ ឈិន សុធារី បាន​ប្រសូត​បុត្រ​ភ្លោះ​ម្សិលមិញ​នៅ​មន្ទីរ​ពេទ្យ​ខេមា​តាម​រយៈ​វះកាត់ ក្រោយ​មិន​អាច​ផ្ដល់​កំណើត​ដោយ​ធម្មជាតិ​បាន។ បុត្រ​ភ្លោះ​របស់ អតីត​ពិធីការិនី​ទូរទស្សន៍​រូប​​នេះ ប្រុស​មួយ ស្រី​មួយ(ប្រុស​បង និង​កូន​ស្រី​ប្អូន)៕

 

អត្ថបទ៖ ទារិកា
រាយការណ៍៖ ទ្រី រ៉ាវី