កម្ពុជាគ្រោង នាំចេញម្រេច ស្វាយចន្ទី ចេក និងកៅស៊ូ ទៅប្រទេសចិន

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម កម្ពុជាបានថ្លែងថា ក្រសួងពាណិជ្ជកម្ម កម្ពុជា កំពុងតែចរចារ ស្នើសុំឲ្យភាគី ចិនពិនិត្យ និង ពិចារណាបន្ថែមទៀត លើផលិតផលម្រេច ស្វាយចន្ទី ចេក និងកៅស៊ូពីកម្ពុជា សម្រាប់នាំចូល ទៅកាន់ទីផ្សារប្រទេសចិន។

នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា(AKP) លោក  ស៊ុន ចាន់ថុល បានថ្លែងបា្រប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួម បើកក្នុងកម្មវិធីអ៊ិម អូ ស៊ី ១០១ វគ្គផ្ដាច់ព្រ័ត្រស្ដីពីការ ធ្វើបទបង្ហាញអំពី គំនិតអាជីវកម្ម ទៅកាន់វិនិយោគិន កាលពីចុងសប្ដាហ៍នេះ ថា រហូតមកដល់បច្ចុប្បន្ន ក្រសួងកំពុងខិតខំ ប្រឹងប្រែងចរចារ ជាមួយភាគីចិន ដើម្បីឲ្យរដ្ឋាភិបាលចិន ទទួលយកផលិតផល ទាំងអស់នេះ ទៅកាន់ប្រទេសចិន។

លោកបានបញ្ជាក់ថា កន្លងមកភាគីចិន បានកំណត់កូតា ឲ្យកម្ពុជា សម្រាប់នាំចេញ ផលិតផល ទៅកាន់ទីផ្សារចិន ដែលភាគីចិន បានផ្ដល់កូតា ឲ្យកម្ពុជា ធ្វើការ នាំចូលនូវផលិតផល អង្ករ ចំនួន១០ម៉ឺន តោនក្នុងមួយឆ្នាំ។ ប៉ុន្ដែចំពោះផលិតផលម្រេច និងផលិតផលផ្សេងទៀត ភាគី ទាំងពីរ មិនទាន់បានកំណត់ កូតាផ្ដល់ឲ្យ កម្ពុជានៅឡើយទេ។

លោកទេសរដ្ឋមន្រ្ដីបន្ដថា " បច្ចុប្បន្ននេះ ចិនបានអនុញ្ញាត ឲ្យផលិត ផលរបស់កម្ពុជា ដែល អាចនាំចូលទៅត្រង់ ក្នុងទីផ្សារក្នុងប្រទេសចិន តែម្ដងរួមមាន អង្ករ ដំឡូងមី និងពោតក្រហម។ ជាមួយគ្នានេះ ចំពោះផលិតផលម្រេចកំពត ត្រូវបានប្រទេសជាច្រើន នៅលើសកល លោកទទួលស្គាល់ថា ជាប់ចំណាត់ថ្នាក់ លេខ១ ដែលជាផលិតផល របស់កម្ពុជា ហើយគិតមក ដល់ពេលនេះ ម្រេចកំពត ត្រូវបានធ្វើការនាំចេញ ទៅក្រៅប្រទេស ដែលមានចំនួនសរុប ប្រមាណ៥០តោន ក្នុងមួយឆ្នាំៗ "។

ទោះបីជាយ៉ាងក៏ដោយ លោក ស៊ុន ចាន់ថុល បានអះអាងថា បើទោះជាបណ្ដាប្រទេសមួយ ចំនួនកំពុងតែមានការ ថយចុះចំពោះ ការនាំចេញ ផលិតផល របស់ខ្លួន ទៅក្រៅប្រទេស និងបញ្ហា សេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះនូវវិបត្ដិ យ៉ាងណាក្ដី ប៉ុន្ដែការនាំចេញគ្រប់ ផលិតផល របស់កម្ពុជា ទៅកាន់ទីផ្សារក្រៅ ប្រទេសនា ពេលបច្ចុប្បន្ននេះ ស្ថានភាពនៅមិនមាន ជួបបញ្ហា អ្វីកើតឡើងនោះទេ គឺការនាំចេញកំពុងមាន ការរីកចម្រើន និងមានកំណើនជាធម្មតា។

គួរបញ្ជាក់ថា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការចរចារ ជាមួយភាគីចិន ស្ដីពី ភោត្ដគ្រាមអនាម័យ ពាក់ព័ន្ធ នឹងការនាំចេញ ផលិតផលពី កម្ពុជា ជាច្រើន មុខបន្ថែមទៀត ដូចជាម្រេច ស្វាយ ចន្ទី ចេក និងកៅស៊ូ ដើម្បីនាំចូលទៅកាន់ទីផ្សារចិន៕

កម្ពុជាគ្រោង នាំចេញម្រេច ស្វាយចន្ទី ចេក និងកៅស៊ូ ទៅប្រទេសចិន

កម្ពុជាគ្រោង នាំចេញម្រេច ស្វាយចន្ទី ចេក និងកៅស៊ូ ទៅប្រទេសចិន

កម្ពុជាគ្រោង នាំចេញម្រេច ស្វាយចន្ទី ចេក និងកៅស៊ូ ទៅប្រទេសចិន

កម្ពុជាគ្រោង នាំចេញម្រេច ស្វាយចន្ទី ចេក និងកៅស៊ូ ទៅប្រទេសចិន