បញ្ហា​សុខភាព ទាំង ៧ ដែល​ពិភពលោក កំពុង​ព្រួយបារម្ភ​

បញ្ហាសុខភាព កំពុងតែចោទជា បញ្ហារាប់មិនអស់ និងចេះតែកើតឡើង នូវជំងឺប្លែកៗ ក៏ដូចជាផ្ទុះឡើងវិញ នូវជំងឺចាស់ៗ ដែលយើងស្ទើរ តែមិន ស្គាល់ ដូចជាថ្មីៗនេះ គឺមានជំងឺ អេបូឡា និងហ្ស៊ីកា (Zika) ជាដើម។

អ្វីដែលជាមូលហេតុ ចម្បង នៃបញ្ហាសុខភាពទូទៅ ដែលគេបានជួបប្រទះ ត្រូវបានអ្នកជំនាញ និយាយថា វាបណ្តាលមកពី “របបអាហារមិនមាន សុខភាព” ពោលគឺការទទួលទាន ចំណីអាហារ មានជាតិគីមីច្រើន ចំណីអាហារ គ្មានសារធាតុចិញ្ចឹម និងកង្វះអនាម័យជាដើម។ ក្រៅពីនេះ នៅមានបញ្ហាកង្វះការហាត់ប្រាណ បរិស្ថានជុំវិញខ្លួន ស្ត្រេស និងកត្តាតំណរពូជ។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក នូវជំងឺទាំង ៨ ដែលពិភពលោក កំពុងយកចិត្តទុកដាក់។

១. ជំងឺមហារីក
មហារីក នៅតែជាជំងឺមួយដ៏ កាចសាហាវ សម្រាប់សតវត្សទី ២១ នេះ។ វាបានកើនឡើង គ្រប់តំបន់ និងស្ទើរតែគ្រប់សរីរាង្គ នៅក្នុងខ្លួនមនុស្ស យើង ហើយភាគច្រើនបំផុត អ្នកដែលកើតជំងឺនេះ នឹងត្រូវស្លាប់ដោយចៀសមិនរួច។

២. ជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលទាក់ទងទៅនឹង កម្រិតជាតិស្ករ ខ្ពស់នៅក្នុងឈាម។ ជំងឺទឹកនោមផ្អែម អាចនាំឲ្យកើតជំងឺផ្សេងៗទៀត ដូចជា ជំងឺ ដាច់សរសៃឈាម ខួរក្បាល ជំងឺលើសឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺភ្នែក ជំងឺប្រព័ន្ធប្រសាទ និងជំងឺស្បែក។ល។ បច្ចុប្បន្ន ជំងឺនេះ គ្មានថ្នាំ ព្យាបាលនោះទេ។

៣. ជំងឺបេះដូង
ជំងឺបេះដូង ដូចជា ការឈឺបេះដូង គាំងបេះដូង ចង្វាក់បេះដូង លោតខុសធម្មតា ត្រូវបានផ្សារភ្ជាប់ទៅនឹង អត្រានៃការស្លាប់ខ្ពស់ ដែលវាធ្វើឲ្យ ប្រជាពលរដ្ឋ អាមេរិច ស្លាប់ ច្រើនជាងជំងឺមហារីកទៅទៀត។

៤. ជំងឺតម្រងនោម
ជំងឺខ្សោយតម្រងនោម ជាបញ្ហាចម្បង ដែលគេកំពុងព្រួយបារម្ភ នៅទូទាំងពិភពលោក។ ជំងឺតម្រងនោម ជាអសមត្ថភាពនៃតម្រងនោម ក្នុងការ ច្រោះឈាម (បញ្ចេញជាតិពុល ចេញពីរាងកាយ)។

៥. ជំងឺចាស់វង្វេង
ជំងឺនេះ ក៏ពិបាកនឹងចៀសផុតដែរ ពីព្រោះ អាយុកាន់តែចាស់ សរីរាង្គកាយយើង ក៏ទ្រុឌទ្រោម ទៅតាមហ្នឹងដែរ។ ជំងឺចាស់វង្វេង ជាលទ្ធផលនៃការ ខូចខាត តួនាទីការចងចាំ របស់ខួរក្បាល ដែលវាកើតលើស្ត្រី ច្រើនជាងបុរស។

៦. ជំងឺផ្តាសាយធំ
ខណៈពេលដែលមនុស្ស មានសុខភាព ធម្មតា អាចទប់ស្កាត់នឹង ជំងឺផ្តាសាយ បានកុមារ មនុស្សចាស់ អ្នកដែលមាន ប្រព័ន្ធភាពស៊ាំខ្សោយ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺ ប្រចាំកាយ ពិតណាស់ ច្បាស់ជាងឆាប់ ទទួលរង ឬកើតជំងឺផ្តាសាយធំ ជាមិនខានឡើយ ហើយអាច ឈានទៅរក ជំងឺរលាកសួតធ្ងន់ធ្ងរទៀតផង។

៧. ជំងឺដាច់សរសៃឈាមខួរក្បាល
ជំងឺដាច់សរសៃឈាម ខួរក្បាល ជាលក្ខណៈដែលឈាម ទៅចិញ្ចឹមខួរក្បាល ត្រូវបានរារាំង ឬកាត់ផ្តាច់ ដែលជាហេតុនាំឲ្យ ងាប់កោសិកា ខួរក្បាល។ កត្តាប្រឈមមុខ នឹងជំងឺនេះ មានដូចជា ការធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងកត្តាតំណរពូជ៕

បញ្ហា​សុខភាព ទាំង ៧ ដែល​ពិភពលោក កំពុង​ព្រួយបារម្ភ​

http://www.health.com.kh/