មនុស្សតុក្តតាត្អូញត្អែថា គ្មានបុរសស្រលាញ់ ដោយសារមុខ មាត់របស់នាង

អង់គ្លេស៖ មនុស្សតុក្តតាជនជាតិ អង់គ្លេសវ័យ ២២ឆ្នាំនាង Hannah Gregory បើទោះបីជាស្រស់ស្អាត និងល្បីល្បាញក្នុងបណ្តាញ អ៊ីនធ័រណេតក៏ពិតមែន តែថ្មីៗនេះ នាងបានត្អូញត្អែថា មិនមានបុរសណា ស្រលាញ់នាងនោះទេ ដោយសារមុខមាត់ ដូចតុក្កតារបស់នាង ។

ព័ត៌មានពី Daily Mail បានឲ្យដឹង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា នាង Hannah Gregory កំពុងរៀននៅសាកល វិទ្យាល័យមួយ ដែលល្បីមានមុខមាត់ និងចូលចិត្តតុបតែង ខ្លួនដូចតុក្កតាថ្មីៗ នេះបាននិយាយដោយ ក្រៀមក្រំថាទោះនាងល្បីល្បាញ ក្នុងបណ្តាញអ៊ីនធ័រណេត និងមានអ្នកសរសើរថា នាងស្អាតដូចតុក្កតា ក៏ពិតមែនតែមុខមាត់តុក្កតានេះ បានបំផ្លាញជីវិតស្នេហា របស់នាងព្រោះមាន បុរសជាច្រើនបដិសេដថា មិនហ៊ានស្រលាញ់នាង ដោយសារមុខមាត់ និងរូបរាងដូចតុក្កតានេះ ។

Hannah ដែលមានទំហ៊ំ ចង្កេះតែ២២អ៊ីង បាននិយាយថា “ខ្ញុំទទួលបានទាំងការ សរសើរនិងការរិះគន់ ពេលខ្លះសូម្បី តែក្រុមគ្រួសារខ្ញុំ ក៏មិនសូវចង់ចេញទៅ ណាមកណាជាមួយខ្ញុំ ដែរព្រោះពួកអន់ចិត្ត ពេលមានអ្នកណាម្នាក់ សម្លឹងមកខ្ញុំក្នុងផ្លូវមិនល្អ” ។

ស្រីស្អាតរូបនេះបន្ថែមថា “ ខ្ញុំក៏ពិបាកណាស់ដែរ ក្នុងការស្វែងរកមិត្តប្រុស ! មានមនុស្សប្រុសជា ច្រើនមកជិត និងនិយាយប្រាប់ខ្ញុំថា ពួកគេចូលចិត្តខ្ញុំ ប៉ុន្តែពួកគេហាក់ មិនចាប់អារម្មណ៍ចង់ដឹង លឺពីរឿងផ្ទាល់ខ្លួន របស់ខ្ញុំទាល់តែសោះ ពួកគេគ្រាន់មើលមក ខ្ញុំដូចតុក្កតាមួយប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាបញ្ហាធំទេ គឺខ្ញុំពេញចិត្តខ្លួនឯង និងអ្វីដែលខ្ញុំមាន ” ៕