ជិះ​ម៉ូតូ​ពេលយប់​រថយន្តបុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​របួសធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរ​សង្គ្រោះបន្ទាន់​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​សង់​មួយគ្រឿង​ត្រូវ​រថយន្តបុក​ខ្ទាត​ជាច្រើន​ម៉ែត្រ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៨ ខែ កម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង​សូ​គី​មិច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ។​

​ជ​នង​គ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ​ហ្វង ដឹក​ចុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ ស្នាក់នៅ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ជនរងគ្រោះ​ម្នាក់ទៀត ត្រូ​បាន​រថយន្ត​សាមុយ ដឹកបញ្ជូន​ទៅកាន់​ម្ទី​រ​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ។ ចំណេ​ក​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ចាយ ទីល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស គ្មាន​ស្លាក​លេខ​។​

​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស មួយគ្រឿង​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​សង់​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1H-2094 ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ផ្លោង​ទៅ​ប៉ះ​កញ្ចក់​រថយន្ត ខ្ទាត​ធ្លាក់​បាក់ក​ស្លាប់​ម្នាក់ ចំណែក​ម្នាក់ទៀត​ជា​អ្នកជិះ​ខាងក្រោយ​រងរបួស​ធ្ងន់ ៕

KA-29-02-2016-06

KA-29-02-2016-10 KA-29-02-2016-08