ISIS អះអាងថា ការស្លាប់ ៦៦នាក់ ដោយសារការបំផ្ទុះគ្រាប់បែក នៅផ្សារមួយកន្លែង ក្នុងប្រទេសអ៊ីរ៉ាក់ ជាទង្វើរបស់ពួកគេ

ស៊ីអ៊ិនអ៊ិន៖ នៅថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកនៅ ក្នុងប្រទេសអ៊ីរ៉ាក់ នៅផ្សារមួយកន្លែង មានរហូតដល់៦៦នាក់ ហើយទង្វើនេះត្រូវបាន ក្រុមរដ្ឋឥស្លាមបញ្ជាក់ថា ពួកគេជាអ្នកធ្វើនូវរឿងនេះ ។

ក្រសួងសុខាភិបាល អ៊ីរ៉ាក់បានឲ្យដឹង នៅថ្ងៃចន្ទនេះថា នៅភាគខាងកើតក្រុងបាដាត កាលពីថ្ងៃអាទិត្យមានករណី បំផ្ទុះគ្រាប់បែកបណ្តាលឲ្យ ស្លាប់អស់៦៦នាក់ នៅខាងបរិវេណផ្សារមួយ ដែលពោរពេញទៅដោយ មនុស្សម្នាយ៉ាងច្រើនកុះករ ។

ប៉ូលិសបាននិយាយថា មានម៉ូតូមួយគ្រឿងដែល មានគ្រាប់បែកហើយបំផ្ទុះឡើង និងមានគ្រាប់បែក អត្តឃាតមួយបំផ្ទុះឡើង បណ្តាលឲ្យមានអ្នករបួស យ៉ាងតិចបំផុតក៏ ១៦១នាក់ដែរ នៅស្រុក ស៊ីអីដ ក្នុងក្រុង Sadr។

នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយបានបញ្ជាក់ថា ISIS បានប្រកាសថា ពួកគេជាអ្នកធ្វើនូវរឿងនេះ ដោយប្រើគ្រាប់បែកអត្តឃាតចំនួន ០២គ្រាប់ វាយប្រហារ ៕