កុមារី​អាយុ​ ៤​ ឆ្នាំ ​រងគ្រោះព្រោះ​ឪពុក​ប្រើ​ហឹ​ង្សា

Doliprane TVC

6 Video

​ក្មេងស្រី​អាយុ​៤ ​ឆ្នាំ​ម្នាក់​ត្រូវបាន ឳ​ពុក​វាយ​ធ្វើបាប ​និង​បោះ​តាម​បង្អួច​ចេញ ពី​ក្នុងផ្ទះ​បណ្តាល​ឲ្យ រងរបួស​យ៉ាងដំណំ​និង​គួរ​ឲ្យ​សង្វេគ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ​២៦ កុម្ភៈ​២០១៦ ​នៅ​ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​ខេត្ត​មណ្ឌល​គី​រី ។​

កុមារី​អាយុ​ ៤​ ឆ្នាំ ​រងគ្រោះព្រោះ​ឪពុក​ប្រើ​ហឹ​ង្សា

​ដោយសារ​តែមាន​ ការខឹង​ជាមួយ​ប្រពន្ធ​ ទើប​បុរស​ជា​ឳ​ពុក ​ដែលជា​ជនជាតិ​ព្នង​អាយុ​៣២​ ឆ្នាំ​រស់ នៅ​ភូមិ​ខាងលើ​បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​លើ​រាងកាយ​កុមារី​អាយុ​ ៤​ឆ្នាំ​ម្នាក់​ដែលជា​កូន​របស់ខ្លួន បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ​លើ​ផ្ទៃមុខ​និង​ចាប់​បោះ​ពីលើផ្ទះ​មក​ដី​ដោយ​គ្មាន​ការអាណិតអាសូរ ។​

កុមារី​អាយុ​ ៤​ ឆ្នាំ ​រងគ្រោះព្រោះ​ឪពុក​ប្រើ​ហឹ​ង្សា

ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន ​ជន​ប្រើ​អំពើ​ហឹ​ង្សា​ដែល ជា​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​ទៅ ​សាកសួរ​ក៏បាន​សារភាពថា ពិតជា​បាន​ប្រព្រឹត្តិ​ហឹ​ង្សា​លើ​កូន​របស់ខ្លួន​ពិតមែន ​ដោយសារ​រូបគេ​ខឹង​ប្រពន្ធ​។​

កុមារី​អាយុ​ ៤​ ឆ្នាំ ​រងគ្រោះព្រោះ​ឪពុក​ប្រើ​ហឹ​ង្សា

​ទោះយ៉ាងណា ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ គេ​បានឃើញ​ប្រពន្ធ​ជនសង្ស័យ​ បាន​ទៅកាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ខេត្ត​ ដើម្បី​សុំ​អង្វរ​ប៉ូលីស​ កុំ​ឲ្យ​ឱ្យ​ដាក់ទោស​ប្តី​ របស់គាត់​ធ្ងន់ធ្ងរ​ពេក​គឺ​ត្រឹម ចំនួន​១​ខែ​បាន​ហើយ​ព្រោះ​ជិត​ដល់​រដូវ​កាប់ចម្ការ​ ហើយ​គ្មាន​អ្នកណា​ ជួយ​រកស៊ី​ចឹ​ញ្ចឹ​ម​កូន​ទេ​៕ ដេវីត​

កុមារី​អាយុ​ ៤​ ឆ្នាំ ​រងគ្រោះព្រោះ​ឪពុក​ប្រើ​ហឹ​ង្សា