iPhone 5s នឹងធ្លាក់ថ្លៃពាក់កណ្តាល ក្រោយពេល iPhone SE ចេញលក់ជាផ្លូវការ

iPhone 5s នឹងធ្លាក់ថ្លៃពាក់កណ្តាល ក្រោយពេល iPhone SE ចេញលក់ជាផ្លូវការ

បើយោងតាមសម្តីរបស់អ្នកវិភាគមួយរូបគឺលោក Ming-Chi Kuo មកពីភ្នាក់ងារ KGI Securities បានប្រាប់ឱ្យដឹងថា Apple ប្រហែលនឹងកំនត់តម្លៃនៃការចេញលក់ iPhone SE ក្នុងចន្លោះថ្លៃពី 400-500$ នៅពេលដែលទូរស័ព្ទនោះបង្ហាញខ្លួនជាផ្លូវការ។ ផ្ទុយទៅវិញដើម្បីសម្របខ្លួនទៅនឹងទីផ្សារសហរដ្ឋអាមេរិក Apple ក៏ប្រហែលនឹង ទម្លាក់តម្លៃ iPhone 5s ប្រមាណ 50% ដែលបច្ចុប្បន្ន 450$ ឱ្យមកសល់ត្រឹមតែ 225$ វិញ សំរាប់ទូរស័ព្ទថ្មីមួយគ្រឿង។ ចំពោះលទ្ធផលនៃការលក់ចេញ លោកក៏បានសន្មត់ដូចគ្នាថា ប្រភេទស្មាតហ្វូនអេក្រង់តូច 4-inch កូនកាត់ iPhone 5s មួយនោះ ក៏នឹងទទួលបានការលក់ចេញកើនឡើងដល់ទៅ 131% ឫខ្ទង់ 37 លានគ្រឿងសំរាប់ការលក់ចេញក្នុងឆ្នាំ 2016. ទន្ទឹមនឹងនេះដែរលោក ក៏បានបង្ហើបប្រាប់ពីការបង្ហាញខ្លួនរបស់វា គឺអាចនឹងឈានចូលមកដល់នៅចន្លោះថ្ងៃទី 15 ឫ 18 ខែមិនាខាងមុខនេះហើយ។ ដើម្បីជ្រាបច្បាស់សូមរង់ចាំតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone 5s នឹងធ្លាក់ថ្លៃពាក់កណ្តាល ក្រោយពេល iPhone SE ចេញលក់ជាផ្លូវការ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone 5s នឹងធ្លាក់ថ្លៃពាក់កណ្តាល ក្រោយពេល iPhone SE ចេញលក់ជាផ្លូវការ

ចុះថ្ងៃទី 29 ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 05:45 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ