កម្ពុជារៀបចំឲ្យមាន ការប្រឡងប្រណាំង «ផ្សារស្អាត» ប្រចាំឆ្នាំ

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០១៦នេះតទៅ គណៈកម្មាធិការ វាយតម្លៃទីក្រុងស្អាត នឹងរៀបចំឲ្យមាន ការប្រឡងប្រណាំង ផ្សារស្អាត លើកទី១នៅទូទាំង ប្រទេសប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្ត និងបញ្ជាក់ពីកិច្ចខិតខំប្រឹង ប្រែងរបស់ប្រធានផ្សារ ម្ចាស់ផ្សារ ដែលមានស្នាដៃ ចូលរួមក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត ។

នៅក្នុងសេចក្តី ជូនដំណឹង ចុះថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោក ថោង ខុន ប្រធានគណៈ កម្មាធិការវាយ តម្លៃទីក្រុងស្អាត បានជម្រាបដល់ ប្រធានផ្សារ ម្ចាស់ផ្សារ អាជីវករនៅតាមផ្សារទំនើប ផ្សារម៉ាត និងផ្សារសាធារណៈ នៅទូទាំងប្រទេសកម្ពុជាទាំងរដ្ឋ និងផ្សារឯកជន ដែលកំពុងធ្វើ អាជីវកម្មឲ្យចូលរួមធ្វើការ ប្រឡងប្រណាំង ឲ្យបានផុសផុស។

សេចក្តីជូនដំណឹង ដដែលបានឲ្យដឹងថា “ យោងតាមកិច្ចប្រជុំ និងអនុម័តថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីស្តង់ដាផ្សារស្អាត គណៈកម្មាធិការ វាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនា ប្រឡងប្រណាំង ទីក្រុងស្អាតលើកទី១ នៅឆ្នាំ២០១៦នេះតទៅ ដោយបើកឱកាសឲ្យគ្រប់ផ្សាររដ្ឋ និឯកជនចូលរួមដោយសេរី”។

លិខិតរបស់លោក ថោង ខុន បញ្ជាក់ថា ដោយទទួលបានការ គាំទ្រពីក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីលើកទឹកចិត្ត និងបញ្ជាក់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់ផ្សារ ដែលមានស្នាដៃ ចូលរួមចលនា ប្រឡងប្រណាំង ទីក្រុងស្អាត ដោយផ្តល់រង្វាន់ ៣ប្រភេទមានដូចជា៖ រង្វាន់សម្រាប់ ផ្សារទំនើបស្អាត (Clean Supper Market Awrt), រង្វាន់សម្រាប់ ផ្សារម៉ាតស្អាត (Clean Market Awrt) , រង្វាន់សម្រាប់ផ្សារ សាធារណៈស្អាត (Clean Public Market Awrt)។

លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ផ្សារដែលមានស្នាដៃឆ្នើម ក្នុងការចូលរួមចំណែក ថែរក្សាបរិស្ថាន នៅក្នុងផ្សាររបស់ខ្លួន ដែលមានបំណងចូលរួម ចលនាប្រឡងប្រណាំង ផ្សារស្អាត ឆ្នាំ២០១៦ សូមទំនាក់ទំនងមកកាន់ កន្លែងក្រុមការងារ វាយតម្លៃទីក្រុងស្អាត ថ្នាក់រាជធានីខេត្ត (សាលារាជធានីខេត្តទាំង២៥) ដើម្បីសុំពាក្សចុះឈ្មោះ ចូលរួមចលនា ប្រឡងប្រណាំង និងទទួលបានព័ត៌មានបន្ថែម ហើយអនុវត្តទៅតាម ដំណាក់កាលដូច ខាងក្រោម៖

-ដំណាក់កាលទី១ ៖ ទទួលពាក្សចូលរួម ប្រឡងប្រណាំងផ្សារស្អាត ចាប់ពីថ្ងៃទី១ខែមីនា រហូតដល់ថ្ងៃទី ៣០ខែមិថុនា ជារៀងរាល់ឆ្នាំ ដោយបេក្ខភាព អាចធ្វើការដាក់ពាក្ស នៅអាស័យដ្ឋានខាងលើ ។

-ដំណាក់កាលទី២ ក្រុមការងារវាយតម្លៃ ទីក្រុងស្អាតថ្នាក់រាជធានី ខេត្តនឹងចាប់ផ្តើម ចវាយតម្លៃលើបេក្ខភាព ដែលបានដាក់ពាក្ស ក្នុងការចូលរួមប្រឡង ប្រណាំងចាប់ពីថ្ងៃទី១ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែតុលា ជាងរៀងរាល់ឆ្នាំ។

-ដំណាក់កាលទី៣ គណៈកម្មាធិការវាយ តម្លៃទីក្រុងស្អាត និងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ចុងក្រោយការ វាយតម្លៃរបស់ក្រុមការងារ វាយតម្លៃទីក្រុងស្អាត ថ្នាក់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែមករា ដើម្បីឈានទៅរកការ ចេញនូវិញ្ញាបនបត្រ និងស្លាករង្វាន់ក្នុង ការផ្តល់ជូនដល់បេក្ខជន ដែបានជាប់ជ័យលាភី។ 

-ដំណាក់កាលទី៤ ពិធីប្រកាសលទ្ធផល និងការផ្តល់ជូនស្លាក រង្វាន់ដល់បេក្ខភាព នឹងត្រូវប្រារព្ធធ្វើឡើង នៅក្នុងឱកាសទិវាជាតិ ទីក្រុងស្អាតរាល់ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ៕

កម្ពុជារៀបចំឲ្យមាន ការប្រឡងប្រណាំង «ផ្សារស្អាត» ប្រចាំឆ្នាំ

កម្ពុជារៀបចំឲ្យមាន ការប្រឡងប្រណាំង «ផ្សារស្អាត» ប្រចាំឆ្នាំ

កម្ពុជារៀបចំឲ្យមាន ការប្រឡងប្រណាំង «ផ្សារស្អាត» ប្រចាំឆ្នាំ

កម្ពុជារៀបចំឲ្យមាន ការប្រឡងប្រណាំង «ផ្សារស្អាត» ប្រចាំឆ្នាំ