លោក រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ស្នើឲ្យមន្ត្រី សុខាភិបាល ខេត្តកំពត ទាំងអស់គោរព ក្រុមសិលធម៌ វិជ្ជាជីវៈក្រុមគ្រូពេទ្យ

កំពត៖ លោកជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានស្នើឲ្យ ក្រុមគ្រូពេទ្យ ក្នុងទូទាំងខេត្តកំពត ទាំងអស់ គោរពក្រុមសិលធម៌  វិជ្ជាជីវៈរបស់ខ្លួន ជាគ្រួពេទ្យ។

ការស្នើសុំរបស់លោករដ្ឋលេខាធិការនេះ ធ្វើឡើងក្នុងពិធី បិទអង្គសន្និបាទ បូកសរុប លទ្ធផលការងារ សុខាភិបាល ឆ្នាំ២០១៥ និងលើកទិសដៅ ផែនការអនុវត្តឆ្នាំ២០១៦ របស់មន្ទីរ សុខាភិបាល ខេត្តកំពត ដែលប្រព្រឹត្តឡើង នៅរសៀល ថ្ងៃទី

២៩ ខែគុម្ភះ ឆ្នាំ២០១៦ នៅសាលប្រជុំ នៃមន្ទីរសុខាភិបាល ខេត្តកំពត។ ក្រោមអធិបតីភាព លោកជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងអ្នកចូលរួម ពីសំណាក់អស់លោក លោកស្រី ប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ ជុំវិញខេត្ត និងក្រុមគ្រូពេទ្យ អាជីព សរុប១២០នាក់។

លោកជូ យិនស៊ីម ក៏បានស្នើឲ្យថ្នាក់ដឹកនាំ និងក្រុមគ្រួពេទ្យ ទាំងអស់ ជាពិសេស គ្រូពេទ្យនៅតាម បណ្តាមូលដ្ឋាន ត្រូវសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ ពាក់ព័ន្ធការលក់ដូរ ឱសថក្លែងក្លាយ ក្រុមគ្រូពេទ្យ អត់ជំនាញដើរ ចាក់ថ្នាំនៅតាមមូលដ្ឋាន។ល។ ដើម្បីធានាសុខមាលភាព និងសុខភាពជូនពលរដ្ឋ។ ម្យ៉ាងថែមទាំងជំរុញ ឲ្យក្រុមគ្រូពេទ្យ ចេះប្រើពាក្យសំដីទន់ភ្លន់ ចំពោះអ្នកជំងឺ ក៏ដូចប្រជាពលរដ្ឋ មិនត្រូវប្រើពាក្យ អស្សរសឡើយ៕