ហេតុ​អ្វី​​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​​ ៤​ឆ្នាំ​ទើប​មាន​ម្ដង?

មនុស្ស​ជា​ច្រើន​​មាន​ចម្ងល់​អំពី​ខែ កុម្ភៈ​​ ដែល​មាន​ថ្ងៃ​​លើស​ មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២៩ រៀង​រាល់​៤​ឆ្នាំ​ម្ដង។ ដើម្បី​ស្រាយ​ចម្ងល់​ខាង​លើ​នេះ សារព័ត៌មាន​អង់គ្លេស Telegraph បាន​​បង្ហាញ​ដូច​ខាង​ក្រោម៖

 

ហេតុ​អ្វី​​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​​ ៤​ឆ្នាំ​ទើប​មាន​ម្ដង?
 

ហេតុអ្វី​បាន​ជា​មាន​​ឆ្នាំ​បង្គ្រប់?

ឆ្នាំ​បង្គ្រប់​ ឬ Leap Year ដែល​​វា​ជា​​ថ្ងៃ​​បន្ថែម​​​នៃ​ចុង​ខែ​​កុម្ភៈ រៀង​រាល់​​​​ ៤​ឆ្នាំ​ម្ដង គឺ​​​​ផ្អែក​លើ​ប្រតិទិន​នៃ​​ប្រព័ន្ធ​​​ព្រះអាទិត្យ​​ ​ខុស​ប្លែក​​ពី​ ប្រតិទិន​នៃ​បែប​​គ្រិស្តសាសនា ឬ​ហៅ​ថា​ប្រតិទិន​​​លោក​ខាង​លិច។

 

គន្លង​​​​​​ ​​នៃ​ផែន​ដី ​​វិល ១​ជុំ​​​ពេញ​លេញ ​ជុំ​វិញ​ព្រះ​អាទិត្យ គឺ​ប្រើ​ពេល​សរុប​ពិត​ប្រាកដ ៣៦៥,២៤២២​ថ្ងៃ ប៉ុន្តែ​​សម្រាប់ ប្រតិទិន​​​លោក​ខាង​លិច គឺ​ប្រើ​​​ពេល​ត្រឹម​​៣៦៥​ថ្ងៃ។ ដូច​នេះ​​ឆ្នាំ​បង្គ្រប់ គឺ​ជា​ការ​បន្ថែម​ដែល​​ធ្វើ​ឲ្យ​​ ពេល​វេលា (ម៉ោង​និង​ប្រតិទិន) សព្វ​ថ្ងៃ ស្រប​ទៅ​​ជា​មួយ​​​ថេរវេលា​គន្លង​ផែនដី និង​​រដូវ​កាល​របស់​វា។

 

ហេតុ​អ្វី​​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ​​ ៤​ឆ្នាំ​ទើប​មាន​ម្ដង?
 

ហេតុ​អ្វី​ថ្ងៃ​បន្ថែម​ ចំ​ខែ​កុម្ភៈ?

រាល់​ខែ​​​ដទៃ​ទៀត នៅ​ក្នុង​ប្រតិទិន​ អធិរាជ​រ៉ូម៉ាំងJulius Caesar មាន​ ៣០ ឬ​ ៣១​ថ្ងៃ ប៉ុន្តែ​​ចំពោះ​ខែ កុម្ភៈ​​​​គឺ​មិន​មាន ដោយ​សារ​​តែ​​ការ​កាត់​ចោល​​​​​​​​ ដោយ​​អធិរាជ​ ​រ៉ូម៉ាំងCaesar Augustus ។

 

ក្នុង​​សម័យ​​អធិរាជ​ Julius Caesar ខែ​កុម្ភៈ​មាន ៣០​ថ្ងៃ និង​​មាន​ខែ​មួយ​ យក​ឈ្មោះ​តាម​​​ទ្រង់ គឺ​ខែ July (ខែ​កក្កដា) មាន​៣១​ថ្ងៃ​ ចំណែក​ខែ​​ August (ខែ​សីហា) មាន​តែ​ ២៩​ថ្ងៃ។

 

នៅ​ពេល ​Caesar Augustus ក្លាយ​ជា​អធិរាជ​ ទ្រង់​​បាន​បន្ថែម​​ ពីរ​ថ្ងៃ​ក្នុង​ខែ​របស់​ទ្រង់ ធ្វើ​ឲ្យ​ខែ សីហា​និង​ខែ​ កក្កដា​​មាន​ចំនួន​ថ្ងៃ​ស្មើ​គ្នា។

 

ដោយ​សារ​តែ​ជម្លោះ​បន្ថែម​ថ្ងៃ​​ក្នុង​ខែ​របស់​អធិរាជ​ទាំង​ពីរ​ ធ្វើ​ឲ្យ​ខែ​កុម្ភៈ​​បាត់​បង់​ថ្ងៃ។

 

​ឆ្នាំ​បង្គ្រប់​ គឺ​មិន​មាន​រៀង​រាល់​៤​ឆ្នាំ​ម្ដង​រហូត​​​ទេ ​បើ​ផ្អែក​តាម​បច្ចេកទេស

ឆ្នាំ​២០០០ គឺ​ជា​ឆ្នាំ​បង្គ្រប់ ប៉ុន្តែ​ឆ្នាំ ១៧០០ ១៨០០ និង ១៩០០ មិន​មែន​ជា​ឆ្នាំ​បង្គ្រប់ទេ។ ឆ្នាំ​បង្គ្រប់ ឬLeap Year មាន​ជា​រៀង​រាល់​ឆ្នាំ ​ដែល​អាច​ចែក​នឹង​៤ លើក​លែង​តែ​ឆ្នាំ​ណា ដែល​អាច​ចែក​​បាន​ទាំង​ លេខ​៤ និង​លេខ​ ១០០ តែមិន​អាច​ចែក​នឹង​ ៤០០ ៕

 

ចុចអាន៖ ក្មេង​​​កំព្រា​​ថ្ងៃ​វាយប្រហារ​ ១១ កញ្ញា ​​​​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ជាង១០ឆ្នាំ អត់ដឹង​មាន​ទ្រព្យ​រាប់​សែនដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ telegraph​​​​​​​

​​​