គេង​សុខៗ ស្រាប់តែ​រមួលក្រពើ គួរ​ធ្វើ​ម៉េច​?

គេង​សុខៗ ស្រាប់តែ​រមួលក្រពើ គួរ​ធ្វើ​ម៉េច​?

ការ​រមួលក្រពើ ពេល​កំពុង​តែ​គេង​នៅពេល​យប់ អាច​នឹង​កើតឡើង លើ​មនុស្ស​គ្រប់​គ្នា​បាន​ទាំងអស់​។ ទោះបីជា​ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​ក៏ដោយ ក៏​អាច​នឹង​មាន​បញ្ហា​នេះ​កើតឡើង​បានដែរ​។ ខាងក្រោម​នេះ គឺជា​វិធី​ងាយៗ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បំបាត់​អាការៈ រមួលក្រពើ​នៅពេល​យប់​បាន​។

​ពន្យឺត​សាច់ដុំ​ស្មងជើង​ខាងក្រៅ ដោយ​ប្រើ​កន្សែង​
​ចូរ​យក​កន្សែង​ទាក់​ពាក់កណ្តាល​ចុងជើង ដែល​កំពុង​តែរ​មួល​នោះ រួច​ប្រឹង​ទាញ​មក​ក្រោយ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​សង្កត់ និង​ផ្តល់​ការ​ម៉ាស្សា​លើ​សាច់ដុំ ដែល​កំពុង​តែរ​មួល​នោះ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
 

​ពន្យឺត​សាច់ដុំ​ស្មងជើង​ខាងក្នុង​
​ចូរ​អង្គុយ​ផ្ទាល់ដៃ ហើយ​លារ​ជើង​ម្ខាង​ដែល​រមួល និង​ជើង​ម្ខាង​ទៀត​បត់ ដូច្នេះ អ្នក​នឹង​អាច​ពត់​ខ្លួន ដើម្បី​ឲ្យ​ទ្រូង ប៉ះ​នឹង​ជង្គង់​ដែល​លារ​នោះ​។ ចូរ​សង្កត់​នៅ​ខាងក្រោម​បាត​ម្រាមជើង រួច​រុញ​ទៅមុខ​រហូត តាម​តែ​អាច​ធ្វើទៅបាន​។

ពន្យឺត​សាច់ដុំ​ជើង ជាមួយ​នឹង​ជញ្ជាំង​
​ចូរ​គេង​ចំហៀង ខាងជើង​ណា​ដែល​មិន​រមួល ហើយ​បែរមុខ​ទៅ​ជញ្ជាំង​។ ចូរ​លារ​ជើង​ដែលរ​មួល​នោះ​ឲ្យអស់ ដើម្បី​ច្រត់​ទៅ​លើ​ជញ្ជាំង​។ ចូរ​ធ្វើ​បែប​នេះ​ឲ្យបាន ១០ ទៅ ២០ វី​នាទី មុន​ពេល​ដកចេញ​វិញ​។ ការធ្វើ​បែប​នេះ នឹង​មាន​ប្រសិទ្ធភាព ចំពោះ​ការ​រមួល​សាច់ដុំ​នៅ​ភ្លៅ​។​
 

​ពន្យឺត​សរសៃ​សាច់ដុំ​កែងជើង (Achilles Tendon)
​ចូរ​អង្គុយ​លើ​កៅអី បន្ទាប់មក ជើង​ម្ខាង​ដែល​អត់រ​មួល​បត់ និង​ម្ខាងរ​មួល​ពន្យឺត ដោយ​ការ​លារ​ឲ្យ​ត្រង់​។ ចូរ​ឲ្យ​កែង​ជើងដែល​រលារ​នោះ​ប៉ះ​ដី ប៉ុន្តែ ម្រាមជើង​ទាំងអស់ ត្រូវ​លើកឡើង ហើយ​ទប់​រហូតដល់​ធូរ​សាច់ដុំ​វិញ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។