ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត​៖ ដើម្បី​សម្រួល​ដល់​ការ​អនុវត្តន៍​សាកល្បង​បញ្ជូន​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​តាម​ប្រ​ព​ន្ឋ័​គ្រប់គ្រង​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ​(Online) នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រុមការងារ​បច្ចេកទេស​ប្រ​ព​ន្ឋ័​គ្រប់គ្រង​ទិន្ន​ន​យ័​ស្ថិតិ​ប្រជាពលរដ្ឋ​ក្រសួងមហាផ្ទៃដឹកនាំ​ដោយ លោក​ឧត្តមសេនីយទោ បេង សុវត្ថិ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ អគ្គនាយក​អត្តសញ្ញាណ​កម្ម​បាន​នាំ​យក​សម្ភារ​បច្ចេកទេស​កុំ​ព្យួរ​ទ័​រលើ​តុ​២​គ្រឿង កុំ​ព្យួរ​ទ័​រ​យួរដៃ​១​គ្រឿង និង​ម៉ាស៊ីន​ថត​១​គ្រឿង ដើម្បី​ផ្តល់ជូន​លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត សំរាប់​ដំណើរការ​គ្រប់គ្រង​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ប្រ​ព​ន្ឋ័​បច្ចេកវិទ្យា​ទំនើប​ព​ត៌​មាន​វិទ្យា​។

លោក​ឧត្តមសេនីយទោ បេង សុ​វ​ត្តិ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ប្រជាពលរដ្ឋ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថាបន្ទាប់​ពី​ប្រគល់​សម្ភារ​កុំ​ព្យួរ​ទ័​រ​នេះ​ទៅ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ និង​នាយកដ្ឋាន​ព​ត៌​មាន​វិទ្យា​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​ស្ថិតិ​ចំនួន​៤​រូប​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ឲ្យ​មាន​សមត្ថភាព​អាច​ប្រើប្រាស់​ប្រ​ព​ន្ឋ័​គ្រប់គ្រង​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ទិន្នន័យ​រាយ​ប៉ាយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ចុះ​ឈ្មោះ​ស្ទួន​ក្នុង​សៀវភៅ​ស្នាក់​នៅ​ច្រើន​កន្លែង​បាន​ឡើយ​។ ជា​ពិសេស​លើ​ការ​គ្រប់គ្រង​ស្នាក់​នៅ​បណ្តោះអាសន្ន​ដើម្បី​បង្ក​ភាព​ងាយស្រួល​ផ្ទេរ​ព័ត៌មាន​ទៅ​រាជធានី​-​ខេត្ត​ដទៃ​ទៀត​ក្នុង​ការ​ស្វែងរក​មុខសញ្ញា​ពាក់​ព​ន្ឋ័​ផ្សេង​ៗ ដែល​បាន​គេចខ្លួន​ផង និង​រៀបចំ​ឲ្យ​មាន​ប្រ​ព​ន្ឋ័​ផ្តល់​សេវា​រដ្ឋបាល​កិច្ចការ​ស្ថិតិ​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តកំពត​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​។

នៅ​ក្នុង​នោះ​ដែរ​នាយកដ្ឋាន​ក៍បាន​បញ្ជូន​គ្រូ​ហ្វិ​ក​ហាត់​បច្ចេក​កុំ​ព្យួរ​ទ័​រ ដើម្បី​បង្ហាត់បង្រៀន​ដល់​មន្ត្រី​នគរបាល​បច្ចេកទេស​ដើម្បី​ឲ្យ​ស្ទាត់ជំនាញ​នូវ​ការងារ​បច្ចេកទេស​ព​ត៌​មាន​វិទ្យា​នេះ​ផង​ដែរ​។ លោក​វរសេនីយឯក នៃ គង់​ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​អត្តសញ្ញាណ​កម្ម​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កាយវិកា​យកចិត្តទុកដាក់​ដ៍​ខ្លាំងក្លា​របស់​អគ្គនាយក​ដ្នា​ន​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្តល់​ទាំង​សម្ភារ​បច្ចេកទេស​កុំ​ព្យួរ​ទ័​រ​និង​ផ្តល់​គ្រូ​ហ្វឹកហាត់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកទេស​បាន​យល់​ដឹង​នូវ​កុំ​ព្យួរ​ទ័​រ និង​ក្តាប់​ទិន្ន​ន​យ័​តាម​ប្រ​ព​ន្ឋ័​ព័ត៌មានវិទ្យា​ដល់​មន្ត្រី​នគរ បាល​អត្តសញ្ញាណ​កម្ម​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​យើងខ្ញុំ​នា​ថ្ងៃនេះ យើងខ្ញុំ​ជួសមុខ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ សូម​គោរព​ជូនពរ​ដល់​ថ្នាក់ ដឹកនាំ​ក្នុង​អគ្គនាយកដ្ឋាន​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍​ទទួល​បាន​ជ​យ័​ជំនះ​រាល់​ភារកិច្ច​ធំ​ៗ​ថ្មី​ទៀត​៕