ស្រះព្រះទន្លេ ដែលមានការ ប្រទាំងប្រទិសគ្នា រវាងព្រះចៅអធិការ វត្តនិងពលរដ្ឋ ទុកជាសម្បត្តិរួម (update)

ភ្នំពេញ ៖ ភាពមិនចុះសម្រុងគ្នារវាងព្រះចៅ អធិការវត្តគោក និងក្រុមប្រជាពលរដ្ឋ រាប់រយនាក់ ក្នុងករណី ព្រះចៅអធិការវត្ត គោករៀបគម្រោងលក់ ស្រះព្រះទន្លេ ទៅឲ្យឈ្មួញ បានស្រុះស្រួល គ្នាវិញហើយ ដោយលទ្ធផលនៃកិច្ចប្រជុំ ចំណាយពេល ជាច្រើនម៉ោងនោះ គឺសម្រេចទុកស្រះ នេះជាសម្បត្តិរួមវិញ។

នៅរសៀល ម៉ោង៣ល្ងាច ថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌដឹកនាំ ដោយលោក អភិបាលរង ខណ្ឌ ឃឹម ស៊ុនសូដា ចុះទៅដោះស្រាយជូន ប្រជាពលរដ្ឋ ពីពួកគាត់ ៥ភូមិ សរុបជាង ៣០០នាក់ ក្នុងសង្កាត់ចោមចៅ កាលពីថ្ងៃទី២៧ កុម្ភៈ   បាននាំគ្នាមកតវ៉ា មិនឲ្យព្រះចៅអធិការវត្ត គោក បញ្ជាក់លក់ស្រះ ព្រះទន្លេពីព្រោះជា ស្រះបុរាណ របស់ពួកគាត់។

ក្រោយពីបានស្តាប់នូវការលើកឡើងរបស់ភាគីពាក់ព័ន្ធ ទាំងអស់រួចមក តំណាងប្រជាពលរដ្ឋ និងតំណាង ព្រះចៅអធិការវត្ត រួមទាំងអាជ្ញាធរ បានធ្វើការឯកភាពគ្នា ជាច្រើនចំណុច ដែលពលរដ្ឋបាន ស្នើសុំក្នុងចំណោម ៨ចំណុច។ ក្នុងនោះគឺពុំមានការ ដូរដោះ ស្រះព្រះទន្លេ ដោយរក្សាទុក ជាសម្បត្តិរួម សម្រាប់ធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា។

ចំពោះការស្នើដកលោកចៅអធិការវត្ត សេង ថង ចុះចេញពីវត្តនេះ ត្រូវប្រគល់ ទៅឲ្យប្រធាន ការិយាល័យធម្មការ និងសាសនា ជាសមត្ថកិច្ច។  ប្រសិនបើប្រជាពលរដ្ឋ មិនសុខចិត្តអំពី បញ្ហានេះទេ ពួកគាត់អាចដាក់ពាក្យ បណ្តឹងប្តឹង ទៅលោកអភិបាល ខណ្ឌតែម្តងទៅ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងករណីដែល រដ្ឋត្រូវការ កសាងអ្វីទុក ជាសម្បត្តិសាធារណៈ គឺពួកគាត់យល់ព្រម។ ពលរដ្ឋបន្តថា   ស្រះព្រះទន្លេនេះ គឺជាស្រះបុរាណ ដែលមានបារមីខ្ពស់ ហើយប្រជាពលរដ្ឋ តែងតែមក បន់ស្រន់ នៅទីនេះ គឺសាកសិទ្ធិខ្លាំងណាស់ ប៉ុន្តែមួយរយៈ នេះស្រះដ៏សាកសិទ្ធិនេះ ត្រូវបានក្លាយទៅជា កន្លែងគេបោះរបស់របរ ដែលជាកាកសំណល់ នានាចូល ទើបធ្វើបារមីចុះខ្សោយ ប៉ុន្តែក៏នៅតែជា កន្លែងជំនឿរបស់ ពួកគាត់នោះដែរ ហើយទីកន្លែងបុរាណ បែបនេះគួរតែត្រូវ បានគេថែរក្សា មិនគួរណា លក់ដូរបែបនោះទេ ។

ពាក់ព័ន្ធការចោទប្រកាន់ របស់ប្រជាពលរដ្ឋនោះ ព្រះចៅអធិការវត្តគោក បញ្ជាក់បានមាន សង្ឃដីកាថា ស្រះមួយនេះគឺ ព្រះមិនទាន់បាន លក់នៅឡើយទេ គឺគ្រាន់តែ ពិភាក្សាគ្នាចង់ ដោះដូរតែប៉ុណ្ណោះ គឺមិនទាន់ទទួល ប្រាក់កកឬអ្វីនោះទេ ។

ប្រជាពលរដ្ឋ រស់នៅក្នុង ខណ្ឌពោធិ៍សែនជ័យ បានលើកជាមតិរិះគន់ថា ស្រះទឹកបុរាណ នៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រូវបានឈ្មួញលប់ ជាបណ្តើរៗ ហើយ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ស្រះទឹកនៅ ក្នុងភូមិប៉ប្រកខាងត្បូង ត្រូវបានឈ្មួញចាក់ដី លុបបាត់នៅសល់តែ ឈ្មោះទៅហើយ ដោយសារតែគេ ងាយស្រួល បែបនេះទើបគេមកចង់ ទិញស្រះបុរាណរបស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ ជាបន្តទៀត នោះ ៕