ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ពេល​ធ្វើ​សកម្មភាព​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្រាំង ឃុំ​ស្គុះ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។ លោក​វរសេនីយ៍ទោ ឃុ​ត សុផល ឣ​ធិ​ការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក សហ​ការណ៍​ជាមួយ​កំលាំង​ប៉ុស្ដិ៍​វល្លិ​សរ​បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ​លេខ​១៤៣ ដល់​ចំណុច​ភូមិ​ក្រាំង ឃុំ​ស្គុះ​បាន​ឃាត់​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ០២​នាក់ ទី​១​ឈ្មោះ ព្រាប ហ៊ឹ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ទី​២ ឈ្មោះ ឌួ​ង ឆេ​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​។ លោក​ឣ​ធិ​ការ​បន្ត​ថា​ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​របស់​លោក​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ម៉ា​ទឹកកក​ចំនួន ០១​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង​និង​ម៉ូតូ​1​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1B 9915 ជនសង្ស័យ​ជា​មុខសញ្ញា​ទាំង​០២​នាក់​នេះ​តែង​ធ្វើ​សកម្ម ភាព​យ៉ាង​សកម្ម​នៅ​មូលដ្ឋាន​ខាងលើ និង​មានការ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ថែម​ទៀត​ផង​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​វង្ស​សន