តើ​ខ្ញុំ​កំពុងតែ ប្រឈម​នឹង​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូ​ត្រដែរ​ទេ​?

តើ​ខ្ញុំ​កំពុងតែ ប្រឈម​នឹង​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូ​ត្រដែរ​ទេ​?

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ បង្កឡើង​ដោយ​បាក់តេរី ជ្រៀតចូល​ទៅក្នុង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ ដូចជា ប្លោកនោម តម្រង​នោម បំពង់​បង្ហូរទឹក​នោម ពី​តម្រងនោម​ទៅ​ប្លោកនោម និង​បង្ហួរនោម​។

​អ្នក​ដែល​មាន​ការប្រឈមមុខ នឹង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ខ្ពស់ មានដូចជា ៖

•​    ​អ្នក​ដែល​មាន​ជំងឺ ដែល​ប៉ះពាល់​ទៅលើ សរសៃប្រសាទ​ប្លោកនោម ដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ក្រិន​ច្រើន​កន្លែង (Multiple Sclerosis) ជំងឺ Parkinson’s Disease និង​របួស​នៅ​ខួរ​ឆ្អឹងខ្នង
•​    ​មនុស្ស​វ័យ​ចំណាស់
•​    ​ស្ត្រី​មាន​ផ្ទៃពោះ​
•​    ​អ្នក​មាន​បញ្ហា ស្ទះផ្លូវ​ទឹកនោម​ដូចជា ដុំ​សាច់ គ្រួស​ក្នុង​តម្រង​នោម ឬ​ក្រពេញប្រូ​ស្តា​តរីក​ធំ​
•​    ​ស្ត្រី​ប្រើ​ស្រោមអនាម័យ​ស្ត្រី ឬ​បុរស​ប្រើ​សារធាតុ សម្លាប់​មេ​ជីវិត​ឈ្មោល ដើម្បី​ពន្យារកំណើត​
•​    ​អ្នក​សុង​ទឹកនោម​
•​    ​បុរស​ដែល​រួមភេទ​តាម​រន្ធ​គូ​ថ អ្នក​ផ្ទុកមេរោគ​អេដស៍ ឬ​អ្នក​មិន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​។

​ភាគច្រើន​នៃ​កត្តា​ប្រឈមមុខ​ទាំងនេះ ក៏​បង្កើន​ឱកាស​ធ្វើឲ្យ ការបង្ក​រោគ​នៅ​ប្លោកនោម កាន់តែ​ក្លាយទៅជា ការបង្ក​រោគ​នៅ​ប្លោកនោម​ធ្ងន់ធ្ងរ ឬ​មាន​មេរោគ ចូល​ក្នុង​ឈាម​ទៀត​ដែរ​។ ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​ការបង្ក​រោគ​នៅ​តម្រងនោម គឺ​មាន​ការ​ប្រឈម​ខ្លាំង នឹង​ការ​សម្រាលកូន​មុន​កំណត់ ឬ​កូន​កើត​មិន​គ្រប់​ខែ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។