ហេតុផល ៥​ យ៉ាង​ដែល​អ្នក​គួរប្រើ​ផលិតផល​ប្រេងលាបមុខ​!

Doliprane TVC

6 Video

គំនិត​ដែល​យក​ប្រេង​មក​លាប​លើ​មុខ គឺជា​គំនិត​ថ្មី​មួយ ក្រៅពី​ការប្រើ​គ្រឿងសំអាង​ ។ ម្ចាស់​ក្ស​ត្រី​យ៍ អេ​ហ្ស៊ី​ប Cleopatra បាន​ប្រើ​ន​វិធី​នេះ​ក្នុងការ​ថែរក្សា​សម្រស់​របស់​នាង បើទោះជា​រស់នៅក្នុង មជ្ឈដ្ឋាន សមុទ្រ​ខ្សាច់​ក្តី​ ។ ហើយ​ចំពោះ​អ្នកជំនាញ​តុបតែង​សម្ផស្ស​មួយចំនួន​ក៏បាន​ប្រើ​វិធី​នេះ អស់​ជាច្រើន​ឆ្នាំ ហើយ​ដែរ​ ។ ​ប្រេង​ដែល​យកទៅ​លាប​លើ​មុខ​មានគុណ​សម្បត្តិ​ច្រើន​រាប់មិនអស់ ក្រៅពី​ជួយ​សំអាត​គ្រឿងសំអាង លើ​មុខ​ហើយ​នោះ វា​ក៏​ជួយ​ពង្រឹង​សុខភាព​ស្បែ​កមុខ​អោយ​ស្រស់​ក្មេង​តាមបែប​ធម្មជាតិ​ផងដែរ​ ។​ ប្រេង​ដែល​លាប​លើ​មុខ​គឺមាន​លក្ខណៈ​ប្រសើរ​បំផុត​ស្ទើរតែ​គ្រប់​ប្រភេទ​ស្បែ​កមុខ​ ។​

ហេតុផល ៥​ យ៉ាង​ដែល​អ្នក​គួរប្រើ​ផលិតផល​ប្រេងលាបមុខ​!

ADS Here

​ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ ៥​ចំនុច​របស់​ប្រេង​លាបមុខ​៖

១. ល្អ​សម្រាប់​ស្បែក​៖ ជួយ​ព្យាបាល​បញ្ហា​ស្បែក​ស្ងួត ស្បែ​ករបក ស្បែក​ខូច និង​ធ្វើអោយ​ស្បែក​មាន​សំណើម បន្ថែម​ពីលើ​ការប្រើ​ផលិតផល​គ្រឿងសំអាង​ដូចជា ក្រែ​ម​លាបមុខ និង ឡេ​លាបមុខ​ជាដើម​។

២. កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​៖ ផលិតផល​ប្រេង​លាបមុខ​ភាគច្រើន មាន​ផ្ទុក​ដោយសារ​ធាតុ ប្រឆាំង​អុកស៊ីត កម្ម និង​វីតាមីន​ផ្សេងៗ អាចជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​ដែល​ធ្វើអោយ​មុខ​ចាស់ និង​ជួយ​ស្រូបយក​សារធាតុ​កង្វក់​ចេញពី​ស្បែក និង​បំបាត់​ស្នាម​។​

៣. បំបាត់​ស្នាម​កន្ទួល​៖ បើ​ផ្ទៃមុខ​អ្នក​ច្រើន​មាន​បញ្ហា​អាល់​ឡែក​ហ្សី​ុ កន្ទួល​ក្រហម ឫរ​ម៉ាស់​ផ្សេងៗ​នោះ ផលិតផល​ប្រេង​លាបមុខ​អាចជួយ​កាត់បន្ថយ​បញ្ហា​រលាក និង​កាត់បន្ថយ​បញ្ហា​ស្បែក​ខូច​បាន​។

៤. ល្អ​សម្រាប់​លាង​សំអាត​មុខ​៖ អ្នក​អាច​យក​ប្រេង​ទៅធ្វើ​ការ​ជូត​សំអាត​ម្សៅ​ទ្រនាប់​ដែល​កក​ក្តាំង នៅលើ​ស្បែ​កមុខ​បាន និង​ម៉ា​ស្កា​រ៉ា និង​ក្រែ​ម​លាប​មាត់​ក៏បាន ព្រោះ​វា​ពិបាក​នឹង​ការប្រើ​ទឹក​ទៅ​ជូត​សំអាត​។

៥. ធ្វើអោយ​ស្បែក​ភ្លឺ​៖ ប្រេង​ចម្រាញ់​ពី​ធម្មជាតិ និង​ផ្សំ​បន្ថែម​ជាមួយ​សារធាតុ​មួយចំនួន អាចជួយ​ថែរក្សា ស្បែក​បាន​ប្រសើរ​ស្ទើរ​គ្រប់​សភាព​ស្បែក​ ។ វា​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក ធ្វើអោយ ស្បែក​រលោង និង​ពង្រឹង​សុខភាព​ដល់​ស្បែក​ ៕