មហា​យក្ស​ចិន​ចាប់ផ្តើម​សង់​មូលដ្ឋាន​យោធា​ដំបូង​បំផុត​នៅ​ជី​ប៊ូ​ទី​

​ក្រសួងការពារជាតិ​ចិន​បាន​បញ្ជាក់ថា ចិន​ចាប់ផ្តើម​ដំណើរការ​សាងសង់​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​ដំបូង​បំផុត​ដែល​ស្ថិតនៅ​ប្រទេស​ជី​ប៊ូ​ទី​ហើយ​។ មូលដ្ឋាន​ទ័ពជើងទឹក​នេះ​នឹង​ជួយ​ឲ្យ​ចិន​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ជាពិសេស​ការពារ​សុវត្ថិភាព​ចរាចរណ៍​នៃ​នាវា​ចិន​ដែល​ដឹកនាំ​ទំនិញ​ពី​ការគំរាមកំហែង​របស់​ចោរ​សមុទ្រ​។

សូមស្ដាប់ព័ត៌មានលម្អិតដោយ មុំ ពិទូរ្យ​៖

​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​ចិន​ទីមួយ​នៅ​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី បានចាប់ផ្តើម​ឡើងជា​ផ្លូវការ​ហើយ​។ បើតាម​ការលើកឡើងរ​បស់​ក្រសួងការពារជាតិ​ចិន មូលដ្ឋាន​យោធា​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​កងទ័ព​រំដោះប្រជាជន​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​ប្រឆាំង​ក្រុមចោរ​សមុទ្រ​។​

​យោងតាម​សារព័ត៌មាន South China Morning Post  មូលដ្ឋាន​យោធា​នេះ​មាន​ទីតាំង​ស្ថិតនៅ​ប្រទេស​ជី​ប៊ូ​ទី ស្ថិតនៅ​ចំណុច​ជួបគ្នា​នៃ​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ហើយ​វា​នៅ​មិន​ឆ្ងាយ​ពី​ផ្លូវទឹក​ដែល​មមាញឹក​បំផុត​សម្រាប់​ចរាចរណ៍​ពាណិជ្ជកម្ម​ផងដែរ​។ តាំងពី​យូរ​មកហើយ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ប្រឆាំង​ក្រុមចោរ​សមុទ្រ​ជា​ញឹកញាប់​នៅក្បែរ​តំបន់​ខាងលើ​ដើម្បី​ការពារ​នាវា​ទំនិញ​របស់ខ្លួន​។

​ដូច្នេះហើយ​ពេលដែល​មូលដ្ឋានទ័ព​នេះ​សាងសង់​រួចរាល់​ចប់សព្វគ្រប់ កងទ័ពជើងទឹក​ចិន​នឹង​ឈរជើង​នៅ​ទីនោះ ហើយ​នាវាចម្បាំង​ចិន​នឹង​អាច​ចូល​សំចត និង​ជួសជុល​ជាដើម ហើយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​នេះ​ដើម្បី​ផ្គត់ផ្គង់​ភ័​ស្ត​ភារ​ដល់​កងទ័ព​របស់​ខ្លួន​នៅក្រៅ​ប្រទេស​ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Wu Qian បាន​អះអាងថា​មូលដ្ឋានទ័ព​នៅ​ជី​ប៊ូ​ទី នឹង​ជួយ​ដល់​កងទ័ព​ចិន​ក្នុង​ប្រតិបត្តិការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ ប្រតិបត្តិ​ការសង្គ្រោះ​ក្នុងករណី​មាន​គ្រោះមហន្តរាយ និង​ប្រឆាំង​ក្រុមចោរ​សមុទ្រ​។

​អ្នកជំនាញ​ជាច្រើន​បាន​វាយតម្លៃថា មូលដ្ឋានទ័ព​ទីមួយ​របស់​ចិន​នឹង​ជួយ​ច្រើន​ដល់​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​រក្សា​សន្តិសុខ​តំបន់​។ អាច​ថា វា​នឹង​ដើរតួនាទី​សំខាន់​ដើម្បី​គាំទ្រ​ដល់​នយោបាយ «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» ដែល​ផ្សាភ្ជាប់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ពី​អាស៊ី​ដល់​អាហ្វ្រិក និង​ដល់​អឺរ៉ុប​ផងដែរ​នោះ​។ ហើយ​វា​សម្រួល​ដល់​ចិន​ក្នុងការ​ឆ្លើយតប​ក្នុងករណី​បន្ទាន់​បង្ខំ​ណាមួយ​ដែល​កើតឡើង​ផងដែរ​។​

​យ៉ាងណាក៏ដោយ មូលដ្ឋាន​យោធា​ចិន​នឹងមិន​ក្លាយជា​ទីតាំង​ដែល​ចិន​ដំឡើង​អាវុធ​យុទ្ធសាស្ត្រ​មាន​យន្តហោះ​ចម្បាំង នាវាចម្បាំង​និង​កងទ័ព​រាប់ម៉ឺន​នាក់​សម្រាប់​ត្រៀមប្រយុទ្ធ​និង​ស្វ័យការពារ​ខ្លួន​ដូច​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​ឡើយ​។​

​សូម​រំលឹកថា ចិន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ទឹកដី​រដ្ឋ​អាហ្វ្រិក​នេះ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ដំបូង​របស់ខ្លួន ក្នុងពេលដែល​លោក ស៊ី ជិន​ពីង​ទៅ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​កាលពី​ចុង​ឆ្នាំមុន​។ ហើយ​ចិន​នឹង​ចំណាយលុយ​ជាង ៥០០​ពាន់​លាន​ដុល្លារ​សម្រាប់​កសាង​មូលដ្ឋាន​យោធា​នេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​