ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ នៅ​មុន​នេះ​បន្ដិច​មាន​ករណី​ចោរឆក់​កាបួូប​នារី​ម្នាក់​តាម​ដងផ្លូវ បណ្ដាល​ឱ្យ​ដួល​បែកក្បាល​រង​របួសធ្ងន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី យប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​១៥០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្ន​ពេញ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មាន​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ ទំនង​ធ្វើ​ដំណើរ​ចេញពី​ធ្វើ​ការងារ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK-7488 ជិះ​ម្នាក់ឯង  ពេល​មក​ដល់​កន្លែង​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ បាន​ឆក់​កាបួ​ប​ពី​នារី​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​៣​ត្រឡប់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ពេល​ជនសង្ស័យ​ឆក់​កាបួ​ប​ពី​នារី​រង​គ្រោះ​នោះ​ធ្វើ​ឱ្យ​មានការ​ប្រទាញប្រទង់​គ្នា ទើប​ដាច់​ខ្សែ​កាបូប​មិន​បណ្ដាល​ឱ្យ​ជនសង្ស័យ​យក​បាន​ឡើយ ឃើញ​ហេតុការណ៍​បែប​នេះ ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល ។ ចំណែក​នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ ចំពោះ​សម្ភារ​ជន​រង​គ្រោះ​រួម​មាន កាបូប ទូរស័ព្ទ​ដៃ និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ទឹកល្អក់​៣ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ ។

គួរ​បញ្ជាក់​បន្ថែម​ទៀត​ថា ចោរឆក់ លួច ប្លន់ នា​ពេល​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​តាម​បណ្ដាល​ខេត្ត ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់បី​ដួច​ជា​វែក​ចក​អ​ញ្ចឹ​ង​... តើ​ចោរ​កើត​មកពីណា​ខ្លះ ម្ដេច​ក៏​មាន​ច្រើន​ម្លេះ ប្រហែលជា​មាន​ឪ​ចោរ ម៉ែ​ចោរ ឬ​មណ្ឌល​ចោរ​ហើយ​មើលទៅ ទើប​បង្ក្រាប​មិន​ចេះ​អស់យ៉ាង​ដូច្នេះ ៕