ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានសហការជាមួយនគរបាល​អធិការស្រុកប្រាសាទបាគង បានចុះធ្វើសកម្មភាពបង្ក្រាបករណីប្រើប្រាស់សារធាតុញៀន​​ដោយខុសច្បាប់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់រួចនាំមកសួរនាំទៅការិយាល័យជំនាញដើម្បីបញ្ជូនទៅមជ្ឈមណ្ឌល កែប្រែ ។ ហេតុការណ៍​ចុះបង្ក្រាបករណីខាង​លើនេះបានធ្វើទ្បើងនៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៩ ខែកុម្ភៈ នៅចំណុចភូមិរលួស​ខាងលើ ឃុំរលួស ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ។ លោកវរសេនីយ៏ ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យថាក្នុងការចុះប្រតិបត្តិការបង្ក្រាបករណី ប្រើបា្រស់​នូវសាធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់មាន ទី១/ឈ្មោះ ភឹម សុវណ្ណ ហៅរ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ទី២/​ឈ្មោះ ស្វាយ សំបូរ ហៅព្រឺ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ទី៣/ឈ្មោះ ទាវ សុរិអះ​ណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ និងទី៤/ឈ្មោះ មួន ផានិត ភេទប្រុស អាយុ​១៦ឆ្នាំ ជាកម្មករសំណង់ ទាំង៤នាក់រស់នៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់មជ្ឈមណ្ឌលកែប្រែ នៅរសៀលថ្ងៃទី២៩ ខែកម្ភៈ ឆ្នាំ២០១៦ ដើម្បីធ្វើការអប់រំបន្ថែម ៕