Q&A:​នាង​ខ្ញុំ​តែងមាន​អារម្មណ៍​ស្រើបស្រាល​ពេល​ឃើញ​ខោ​ទ្រនាប់​ប្រុសៗ តើ​ជា​អា​ការខុស​ប្រក្រតី​ដែរ​ទេ ?

Doliprane TVC

6 Video

សំណួរ ៖ នាង​ខ្ញុំ​ច្រើនតែ​កើតមាន​អារម្មណ៍ច្របូកច្របល់​ច្រាស់ច្រាល់​នៅពេលដែល​នាង​ខ្ញុំ​បានឃើញ​ខោ​ទ្រនាប់​ប្រុសៗមិន​ចំពោះ​ថា​បានឃើញ​ប្រុសៗ​ស្លៀក​ជាប់​នឹង​ខ្លួន​ឬ​គ្រាន់តែ​ឃើញគេ​ហាល​សំដិល​នៅ​នឹង​ស្នួ​ទេ​ក៏​ធ្វើឱ្យ​អារម្មណ៍​របស់​នាង​ខ្ញុំ​ស្រើបស្រាល​កញ្ជ្រោល​ញាប់​ញ័រធ្វើ​អ្វីៗ​លែង​ត្រូវ​បាត់ទៅហើយ ។ ជាងនេះទៀត​នាង​ខ្ញុំ​ចូលចិត្ត​លួច​មើល​ប្រុសៗ​ស្លៀកខោ​សំយេះ​លៀន​ខោ​ទ្រនាប់​ចេញជួនកាល​នាង​ខ្ញុំ​ទប់​អារម្មណ៍​មិនបាន​ដល់​ថ្នាក់​សម្លឹងមើល​ទាល់តែគេ​ដឹងខ្លួន​ទើប​នាង​ខ្ញុំ​ដាក់​ភ្នែក​ចុះ​វិញ ។ ម្យ៉ាងទៀត​បើ​បុរស​នោះ​ជា​ប្រុស​ស្អាត​រាង​សង្ហាមាន​ដុះ​រោម​ក្បាលពោះ​លើ​ខោ​ទ្រនាប់​ផង​នោះ​ក្រសែភ្នែក​របស់​នាង​ខ្ញុំ​កាន់តែ​ចង់​សម្លឹង​ផ្តោត​មើល​ដូច​ចង់​លេប​ត្របាក់​ស៊ី​គេ​តែម្តង ។ នាង​ខ្ញុំ​មិនដឹងថា​អាការ​ស្រេកឃ្លាន​ខោ​ទ្រនាប់​ប្រុសៗ​បែបនេះ​ជា​អា​ការខុស​ប្រក្រតី​ឬ​យ៉ាងណា ?

​ចម្លើយ ៖ វា​មិនមែនជា​រឿង​ខុស​ប្រក្រតី​អ្វី​ទេ​ប្រសិនបើ​អ្នក​ផ្តោតអារម្មណ៍​ខ្លាំង​ចំពោះ​កន្លែងណាមួយ​ឬ​ផ្នែក​ខ្លះ​ក្នុង​រាងកាយ ព្រោះ​ស្ត្រី​មួយ ចំនួន​អាច​រំភើបអារម្មណ៍​បាន​ដោយ​គ្រាន់តែ​ឃើញ​ទំហំ​និងភាព​ស្រមូម​ទ្រុប​ទ្រុល​ជុំវិញ​មាត់​របស់​ប្រុសៗ​ហើយ​អ្វីដែល​អ្នក​ចូលចិត្ត​សម្លឹងមើល​នោះក៏​អាចជា​ចំណី​ចក្ខុ​មួយ​ដែល​ស្ត្រី​ដទៃទៀត​ក៏​អាច​ចូលចិត្ត​សម្លឹងមើល​ដូចគ្នា ។ ប៉ុន្តែ​ការចង់​មើល​របស់​អ្នក​អាចមាន​កម្រិត​ខ្លាំង​ជ្រុល​ពេក​ដែល​ធ្វើឱ្យអ្នក​មិនអាច​ទប់​ក្រសែភ្នែក​បាន ។ ការ​សម្លឹងមើល​ទៅលើ​ទីតាំង​សំខាន់​របស់​ប្រុសៗ​បែប​ហ្នឹងអាច​មិន​ផ្តល់​លទ្ធផល​ល្អ​សម្រាប់​អ្នក​ប៉ុន្មាន​ឡើយ ព្រោះ​អ្នកផ្សេង​អាច​ចាប់​ពិរុទ្ធ​ក្រសែភ្នែក​របស់​អ្នក​បាន ។ ម្យ៉ាងទៀត​ប្រសិនបើ​អ្នក​នៅតែ​ជក់​អារម្មណ៍​ផ្តោត​ក្រសែភ្នែក​សម្លឹងមើល​ខោ​ទ្រនាប់បុរស​យូរៗ​តទៅទៀត អ្នក​ត្រូវ​ចេះ​ទប់​អារម្មណ៍​ធ្វើយ៉ាងណា​កុំឱ្យ​អារម្មណ៍​វាច​ង់​ជ្រុល​ហួសហេតុ​ពេករហូតដល់​ថ្នាក់​មិន​បានឃើញ​មួយថ្ងៃ​ធ្វើ​អ្វី​លែងកើត​ឱ្យសោះ ។ ដំណោះស្រាយ​ល្អ​គួរតែ​សាកល្បង​រក​ទីតាំង​ចាប់អារម្មណ៍​កន្លែង​ណា​ថ្មី​ដោយ​ជ្រើសរើស​ទីតាំង​ណា​ដែល​គេ​មើល​មក​យើង​មិន​ចាប់អារម្មណ៍​ដូចជា​ច្រមុះ​ឬ​ក​របស់គេ​ជាដើម ៕

ADS Here

  • Q&A:​នាង​ខ្ញុំ​តែងមាន​អារម្មណ៍​ស្រើបស្រាល​ពេល​ឃើញ​ខោ​ទ្រនាប់​ប្រុសៗ តើ​ជា​អា​ការខុស​ប្រក្រតី​ដែរ​ទេ ?已关闭评论
  • 53 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:ស្នេហានិងការងារ