ប៉េអឹមទួលគោកឃាត់ខ្លួន មេប៉េអឹមរងខេត្តកំពង់ស្ពឺឈ្លោះជាមួយស្រីស្នេហ៍ មួយដង្ហើមចង្រិត

ភ្នំពេញ:

មន្ត្រីប៉េអឹមខណ្ឌទួលគោកបានបង្ហើបប្រាប់គេហទំព័រ CEN អោយដឹងថា កាលពីល្ងាចថ្ងៃទី29 ខែកុម្ភៈ លោកសៅ ពន្លឺ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលបន្ទុកយុត្តិធម៌ បានឈ្លោះជាមួយស្រីស្នេហ៍របស់ខ្លួន និងមានការគំរាមកំហែងផងដែរនោះ ត្រូវបានប៉េអឹមខណ្ឌទួលគោកនាំយកមកខណ្ឌដើម្បីសាកសួរអំពីដំណើររឿង។ លោកសៅ ពន្លឺ បានផឹកស៊ីជា
មួយស្រីស្នេហ៍ តែដល់ពេលស្រវឹងក៏បានឈ្លោះប្រកែងគ្នាជាមួយស្រីស្នេហ៍ និងមានការគំរាមកំហែង
រហូតធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
 
មន្ត្រីដដែលបានបង្ហើបអោយដឹងថា លោកសៅ ពន្លឺ ជាកូនរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន អតីត
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបច្ចុប្បន្នជាមេប៉េអឹមខេត្តព្រៃវែង។
បន្ទាប់ពីមានការនាំខ្លួនមកសាលសួរនៅប៉េអឹមខណ្ឌទួលគោក គឺមានអ្នកអន្តរាគមន៍អោយដោះលែងលោក
សៅ ពន្លឺ។
ទាក់ទងករណីនេះ មិនអាចសុំការអត្ថាធិប្បាយពីមេប៉េអឹមខណ្ឌទួលគោកបានទេ។