ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់ខ្លួន​ជង​សង្ស័យ​២​នាក់ ក្នុង​ករណី​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​នឹង​ផ្លូវ​ព្រះ​មុនី​វង្ស ក្បែរ​ស្ថានីយប្រេងឥន្ធន​កាល់​តិច ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដួន​ពេញ ។ ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ដេញ​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​នោះ​មានឈ្មោះ លាង អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ប្រភព​ផ្ដល់​ព័ត៌មាន​បន្ដ​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Zome X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ AFI-9799 ជិះ​ជាមួយ​មិត្តភក្ដិ​ម្នាក់​ទៀត​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ លុះ​មក​ដល់​វិមាន​ឯករាជ្យ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក Zusuki Next ជិះ​តាម​ពីក្រោយ​រហូត​មក​ដល់​កើតហេតុ​ក៏​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​ពី​បក្ខពួក​ខ្លួន​ដេញ​កាប់​ជន​រង​គ្រោះ ។ ភ្លាម​ៗ​នោះ​ស្រប​ពេល​ដែល​សមត្ថកិច្ច​កំពុង​ដើរ​ល្បាត​ក៏​បាន​ចាប់​ក្របួច​ជនសង្ស័យ​បាន​ពីរ​នាក់ ដែល​រង់ចាំ​នៅ​ស្ថានីយ​ប្រេង Caltex រីឯ​បក្ខពួក​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ពី​ដំបូង បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជង​សង្ស័យ​ទាំង​ពីរ​នាក់​ហើយ សមត្ថកិច្ច​បាន​ដកហូត​នូវ​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម ម៉ូតូ​Step១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-9481 រួច​នាំ​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕