ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពី​បទ​ជួញដូរ​គ្រឿងញៀន​(​យ៉ា​ម៉ា​)​ចំនួន​១,៥២១​គ្រាប់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។​ជនសង្ស័យ​២​នាក់​១.​ឈ្មោះ សុខ ចាន់​ធឿ​ន ហៅ​ក្តាម (​អ្នក​ជួញដូរ​)​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មានស្រុក​កំណើត​ភូមិ​សមាគម​ន៍ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ២.​ឈ្មោះ សេង ពិសិដ្ឋ ហៅ​ង៉ោ​ល​(​អ្នក​ប្រើប្រាស់​)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​រំចេក​បី សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ស្នាក់​នៅ​ភូមិ​សាមគ្គី​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខ​ស​ញ្ញ​បាន​ឃាត់ខ្លួន​បាន​២​នាក់​និង​វត្ថុ​តាង​មាន​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ា​ម៉ា​)​ចំនួន​២៧​កញ្ចប់​ស្មើរ​១,៥២១​គ្រាប់​នៅ​វេលា​ម៉ោង​០១.៣០​នាទី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​បាន​បន្ត​ថា ជនសង្ស័យ​ក្នុង​ចំណោម​២​នាក់​មាន​ម្នាក់​ឈ្មោះ សុខ ចាន់​ធឿ​ន ហៅ​ក្តាម ជា​មុខ​សញ្ញចា​ស់​ដែល​ជួញដូរ​គ្រឿងញៀន ក្រោយ​ពេល​ឃាត់​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​សាកសួរ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​ចាត់ការ​តាម​ផ្លូវច្បាប់​៕