ក្រុមហ៊ុន Coo Tel រកស៊ីមិនកាក់កប បើកបនល្បែងស៊ីសងខុសច្បាប់ (ឆ្នោត) សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមេឆ្នោតជិត២០នាក់

ខេត្តសៀមរាប ៖ នៅវេលាម៉ោង៥ល្ងាច​ថ្ងៃទី២៩ ខែកុម្ភៈ នេះ នៅក្នុងក្រុមហ៊ុន Coo Tel ជិតវិទ្យាល័យ១០មករា១៩៧៩ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ កម្លាំង​ការិយាល័យ​នគរបាល ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​​កំរិត​ស្រាល និង​ដឹកនាំ​សម្របសម្រួល​ ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​) ខេត្ដ​សៀម​រាប ​បាន​ជា​បន្ត​បន្ទាប់  និង​ឃាត់ ខ្លួន​មេ​ឆ្នោត ​ចំនួន​១៧​នាក់ ខណៈ​ពួក​គេ​កំពុង​នាំ​គ្នា​កត់​ឆ្នោត ​នៅ​ក្នុង​ក្រុមហ៊ុន Coo Tel  រួច​នាំ​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត ៕

ក្រុមហ៊ុន Coo Tel រកស៊ីមិនកាក់កប បើកបនល្បែងស៊ីសងខុសច្បាប់ (ឆ្នោត) សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមេឆ្នោតជិត២០នាក់ ក្រុមហ៊ុន Coo Tel រកស៊ីមិនកាក់កប បើកបនល្បែងស៊ីសងខុសច្បាប់ (ឆ្នោត) សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមេឆ្នោតជិត២០នាក់