លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ អោយប្រើប្រាស់ អគារសិក្សា៤ខ្នង ក្នុងតំបន់អារ៉ែង

កោះកុង៖ លោក ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារសិក្សា៤ខ្នង សម្រាប់ក្មេងៗ នៅក្នុងតំបន់អារ៉ែង ក្រោយពីបានសាងសង់ប្រើប្រាស់រយៈពេល៩ខែ។

អភិបាលស្តីទី ស្រុកថ្មបាំង បានអោយដឹងថា សាលាបឋមសិក្សា៤ខ្នង ដែលអំណោយមនុស្សធម៌របស់បងប្អូនសមាជិកចលនាយុវជន កម្ពុជាក្រុម១៥៧ ពិតជាបានរួមចំណែតយ៉ាងខ្លាំងជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិស័យអប់រំសម្រាប់ក្មេងៗ ដែលនៅតំបន់ដាច់ស្រយ៉ាលមួយនេះ។ លោកអភិបាលស្រុកបានបន្តទៀតថា សាលាបឋមសិក្សាទាំង៤ខ្នង នេះ ទី១ គឺសាលាបឋមសិក្សាជំនាប់ ក្នុងភូមិជំនាប់ ឃុំជំនាប់ ទី២ សាលាបឋមសិក្សា ប្រឡាយ នៅភូមិប្រឡាយ ទី៣ សាលាបឋមសិក្សាសំរោង នៅភូមិសំរោង និងទី៤ សាលាបឋមសិក្សាចំណារ ក្នុងភូមិចំណារ ដែលសាលាទាំង៣ខ្នងនេះ ស្ថិតនៅឃុំប្រឡាយ។

អភិបាលខេត្តកោះកុង លោក ប៊ុន លើត ក៏បានថ្លែងកោតសរសើចំពោះចលនាយុវជនកម្ពុជា ក្រុម១៥៧ ចំពោះលទ្ធផលដែលទទួលបាននៅពេលនេះ ដែលទាំងអស់នេះ បានធ្វើឡើងដោយឆន្ទៈពិតៗ។ លោក ប៊ុន លើត បានរំលឹកថា កាលគ្រាលដែលយុវជនក្រុម១៥៧ បានចូលមកតំបន់អារ៉ែងជាលើកដំបូង បានឃើញពីការលំបាកនៃការសិក្សារបស់ក្មេង ក្រុមយុវជនក៏បានស្នើមកខេត្តដើម្បីសុំចូលរួមអភិវឌ្ឍតំបន់អារ៉ែង ខាងខេត្តស្វាគមន៍ចំពោះការចូលរួមអភិវឌ្ឍដោយពិតប្រាកដ និងទឹកជួយក្មេងៗចេញពីឆន្ទៈ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាលារៀនដែលបានសាងសង់នៅទីនេះ គឺដើម្បីកូនចៅ បងប្អូននៅតំបន់អារ៉ែងសិក្សារៀនសូត្រ ហើយសាលារៀននេះជាថ្នារបណ្តុះបណ្តាវិជ្ជាជីវៈ ធនធានមនុស្ស តាមរយៈនេះហើយ បានជាសម្តេចតេជោ បានខិតខំសាលារៀនគ្រប់ទីកន្លែង ក្នុងភូមិ ឃុំ ស្រុក ដើម្បីអោយសិក្សានុសិស្សបានសិក្សារៀនសូត្រ អោយក្លាយខ្លួនជាធនធានមនុស្ស ដើម្បីមានឱកាសចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសហគម ក៏ដូចជាអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងសរសើចំពោះសមាជិកក្រុម១៥៧ ដែលបានខិតខំពុះពារក្នុងការសាងសង់សាលារៀននេះ ព្រោះតែបើគ្មានឆន្ទៈ និងការព្យាយាមនោះទេ គឺមិនអាចសម្រេចការសាងសង់នេះបានទេ ព្រោះការដឹកជញ្ជូនមានការលំបាល សព្វបែបយ៉ាង។
សូមបញ្ជាក់ថា សាលាបឋមសិក្សា៤ខ្នងនេះ បានសាងសង់ប្រើប្រាស់រយៈពេល៩ខែ ចាប់តាំងពីឆ្នាំ២០១៥ ហើយប្រើប្រាស់ថវិកាអស់៥៥៩០៥ដុល្លារ បូករមទាំងថ្លៃដឹកជញ្ជុនចំនួន៨៩២០ដុល្លារ និង៦២៦១០០០០រៀល។

សាលាបឋមសិក្សាទាំង៤ខ្នង ដែលបងប្អូនសមាជិក ចលនាយុវជនកម្ពុជា ក្រម១៥៧ សាងសង់ជូនក្មេងៗកូនអ្នកភូមិនៅក្នុងតំបន់អារ៉ែងនោះ ទី១.សាលាបឋមសិក្សាជំនាប់ ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ទី២.សាលាបឋមសិក្សាប្រឡាយ ក្នុងភូមិប្រឡាយ ទី៣.សាលាបឋមសិក្សាសំរោង ក្នុងភូមិសំរោង និងទី៤.សលាបឋមសិក្សាចំណារ ក្នុងភូមិចំណារ សាលាទាំងបីខ្នងនេះស្ថិតនៅក្នងឃុំប្រឡាយ។ សាលាបឋមសិក្សាចំនួន៤ខ្នង ក្នុងតំបន់អារ៉ែង នេះ ៣ខ្នងគឺជាអំណោយមនុស្សធម៌ របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ឯ១ខ្នងទៀត ជាអំណោយមនុស្សធម៌ របស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋកាលីហ្វរញ្ឮា៉នៃសហរដ្ឋអាមេរិក៕