Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយ

Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយ

រូប​ឯកសារ៖ ការពិភាក្សា​ទៅ​លើ​ប្រធានបទ​ស្តី​អំពី​«គំរូ​មួយ​នៃ​ការ​ផ្លាស់ប្តូរ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ប៉ូឡូញ»​ ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​កាហ្វេ​នយោបាយ​ នៅ​មូលនិធិ​ Konrad-Adenauer-Stiftung កាលពី​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​មករា​ ឆ្នាំ​២០១៦។​ (សើ​ សាយ្យាណា​/VOA)

Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយ

លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង​នៃបណ្តាញ«​កាហ្វេ​នយោបាយ‍» Politikoffee ចូល​រួម​ជា​វាគ្មិនពិភាក្ស​អំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​វ័យ​ជាង​៦០​ឆ្នាំ​បា្លយ បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​របស់​លោក ត្រូវ​គេ​ជឿ​ថា សុទ្ធ​តែ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​និង​អតីត​យុទ្ធជន​ ដែល​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​អំឡុង​ពេល​ជាង​៥​ទសវត្ស​ចុង​ក្រោយ​នេះ។ ភ្នំពេញ—

អ្នក​វិភាគ​និយាយ​ថា វា​ល្មម​ដល់​ពេល​ដែល​កម្ពុជា មាន​ថ្នាក់​ដឹកនាំ​នយោបាយ​ ជា​យុវជន​ជំនាន់​ក្រោយ​ ហើយ​បន្ទាប់​ពី​ប្រទេស​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​មនុស្ស​ជំនាន់​ចាស់​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​កន្លង​មក​នេះ។

លោក យឿង សុធារ៉ា អ្នក​វិភាគ​ឯករាជ្យ​វ័យក្មេង​នៃ​ក្រុម​កាហ្វេ​នយោបាយ​ ឬ Politikoffee បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ។

«ទោះបី​ជា​អ្នក​ដឹកនាំ​ដែល​កើត​ក្នុង​សម័យ​សង្គ្រាម​ឬ​មុន​ហ្នឹង មាន​បទ​ពិសោធន៍​ក្រាស់​ក្រែល ប៉ុន្តែ ម៉ូដែល​ដឹកនាំ​របស់​គាត់ ​ចាស់​គំរិល ដោយសារ​គាត់​មិន​បាន​ចូល​សាលា មិន​បាន​រៀន​បាន​ជ្រៅជ្រះ​ ដោយសារ​តែ​រវល់​គេច​គ្រាប់​ជាដើម អញ្ចឹង​របៀប​ដឹកនាំ​របស់​ពួកគាត់​ហ្នឹង គឺ​តាម​តែ​គាត់​នឹក​ឃើញ​ ហើយ​ធ្វើតាម​លំអាន​តៗ​គ្នា។‍»

Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយ

Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយi
X

 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​វ័យ​ជាង​៦០​ឆ្នាំ​បា្លយ បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​របស់​លោក ត្រូវ​គេ​ជឿ​ថា សុទ្ធ​តែ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​និង​អតីត​យុទ្ធជន​ ដែល​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​អំឡុង​ពេល​ជាង​៥​ទសវត្ស​ចុង​ក្រោយ​នេះ។

ក្រុម​អ្នកទិតៀន បាន​លើកឡើង​ថា ការ​ដឹកនាំ​ប្រទេស​តាម​របៀប​ក្រុម​បក្សពួក​ ដែល​នៅ​រស់រាន​ពី​សង្គ្រាម​នេះ មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ឈានទៅ​រក​ភាព​រីកចម្រើន​ជឿនលឿន​ ទាន់​ការ​វិវត្ត​ក្នុង​សម័យកាល​ទំនើប​នេះ​ទេ។

Hello VOA៖ អ្នកវិភាគ​ថា កម្ពុជា​ល្មម​ដល់​ពេល​មាន​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​ហើយ

លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង​នៃបណ្តាញ«​កាហ្វេ​នយោបាយ‍» Politikoffee ចូល​រួម​ជា​វាគ្មិនពិភាក្ស​អំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក យឿង សុធារ៉ា ថ្លែង​ថា ការ​ផ្ទេរ​តួនាទី​ដឹកនាំ​ពី​មនុស្ស​ជំនាន់​ចាស់​មក​យុវជន​ជំនាន់​ក្រោយ​ ដែល​មិន​បាន​ឆ្លងកាត់​ភ្នក់ភ្លើង​សង្គ្រាម​នេះ គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​មុខ​ក្នុង​ល្បឿន​លឿន​ទៅ​តាម​ការ​វិវត្ត​ទាំង​ក្នុង​តំបន់​និង​លើ​សាកលលោក។

«ពីព្រោះ​យុវជន​សម័យ​ឥឡូវ ​ទោះ​បី​ជា​គាត់​នៅ​ក្មេង​ ប៉ុន្តែ​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ ដោយសារ​សង្គម​សម័យ​នេះ គឺ​ជា​សង្គម​អ៊ីនធឺណិត។ ហើយ​តាម​រយៈ​ អ៊ីនធឺណិត​នេះ ​ចំណេះ​ដឹង​អាច​រក​បាន​គ្រប់​កន្លែង​ ដោយ​គ្រាន់​តែ​ប្រើ​ម្រាមដៃ​ ក៏​អាច​រក​បាន​ដែរ។»

កម្ពុជា​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​មាន​អាយុ​ក្រោម​៣៥ឆ្នាំ។​ យុវជន​ទាំង​នេះ ត្រូវ​គេ​ជឿ​ថា មាន​ការ​រំពឹង​ខ្ពស់​ជាង​ជំនាន់​ឪពុកម្តាយ​ឬ​ជីដូនជីតា​របស់​ពួកគេ ក្នុង​ការ​ឃើញ​សង្គម​កម្ពុជា​មួយ​ ដែល​មានការ​រីកចម្រើន​ទៅ​មុខ យ៉ាង​ហោច​ណាស់​ក៏​ប្រដំប្រសង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​កំពុង​ពិចារណា​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ ក្រោយ​ពី​លោក​សង្កេត​ឃើញ​រដ្ឋមន្ត្រី​មួយ​ចំនួន​របស់​លោក​ មាន​ភាព​«ស្ទក់»ក្នុង​ការ​បំពេញ​ការងារ​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​របស់​ខ្លួន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នករិះគន់ លើក​ឡើង​ថា ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ តែ​មុន​ពេល​បោះឆ្នោត ហើយ​ថា បើ​ទោះជា​លោក​អនុញ្ញាត​ឲ្យ​យុវជន​ មាន​ឱកាស​ទទួល​បាន​តួនាទី​ដឹកនាំ​នយោបាយ​ក៏​ដោយ ក៏​តួនាទី​ទាំងនោះ​ ត្រូវ​បាន​រក្សាទុក​សម្រាប់​តែ​កូន​ចៅ និង​ក្រុម​បក្សពួក​របស់​លោក​តែ​ប៉ុណ្ណោះ។

លោក ស៊ុន ធន គឺ​ជា​អ្នក​ទូរស័ព្ទ​ចូល​រួម​ក្នុង​កម្មវិធី​ ​Hello VOA។

«យុវជន​ដែល​មាន​ឱកាស​បន្ត​វៀន​ហ្នឹង គឺ​មាន​តែ​កូន​របស់​មន្ត្រី​រដ្ឋាភិបាល​ធំៗ​បច្ចុប្បន្ន ភាគ​ច្រើន ដូច្នេះ យើង​ចង់​ឃើញ​យុវជន​ទៅ​ទៅ ដែល​មាន​សមត្ថភាព​ដែរ អាច​បន្ត​រៀន​បាន មិនមែន​តែ​កូន​អ្នក​គ្រ័គៗ​នោះ​ទេ»។

លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា គេ​គួរ​បើក​ឱកាស​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​យុវជន ដែល​មិន​មែន​ជា​កូន​អ្នក​ធំ ​មិន​មាន​បក្សពួក ឬ​មិន​សូវ​សេះ​អែប​អប​គេ ប៉ុន្តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​បន្ត​វៀន​ពី​មនុស្ស​ជំនាន់​ចាស់​ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ៕