ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ

ក្រុងភ្នំពេញ​មាន​ហាង​ជប៉ុន​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាច្រើន​ ដែល​ងាយស្រួល​ក្នុងការ​ស្វែងរក។ ផ្ទុយទៅវិញ​ក្រុងព្រះសីហនុ​ដែលជា​តំបន់​ទេសចរណ៍​មួយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​ បាន​​គេ​​​តួ​ញ​ត្អែ​រ​ពី​សំណាក់​ភ្ញៀវ​មក​​ពី​ភ្នំពេញ​ថា​ពិបាក​ក្នុង​ការរក​ម្ហូប​រសជាតិ​ជប៉ុន​ពិត និង​ត្រីស្រស់។

 

ប៉ុន្តែ​ខណៈ​នេះ លែង​ពិបាក​រក​ទៀតហើយ Café Sushi មាន​បម្រើ​អាហារ​បែប​ជប៉ុន និង​ត្រីស្រស់ៗ ដែល​ចំអិន​ដោយ​ចុងភៅ​ជនជាតិ​ជប៉ុន​ដែលមាន​បទពិសោធន៍​ជាង៣០ឆ្នាំ។
 
លោក ហេង សាម​ឌី ជា​អ្នកគ្រប់គ្រង​ក្នុង​ហាង Café Sushi បាន​និយាយថា «ហាង​យើង​មាន​ចុងភៅ​ធំ​ដែលមាន​បទពិសោធន៍ និង​ជំនាញ​យ៉ាងច្បាស់​លាស់ ហើយ​គាត់​ធ្វើជា​ចុងភៅ​តាំងពី​អាយុ ១៤ ឆ្នាំ​មកម្ល៉េះ»។
 
ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ
 
ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ

 

លោក​បន្តថា ហាង​របស់លោក​មានប​ម្រើ​ជូន​អតិថិជន​នូវ​ម្ហូបអាហារ​ជប៉ុន​ជាច្រើន​មុខ ជាពិសេស​ម្ហូប​ភ្ញៀវ​ពេញនិយម​ទទួលទាន​ភាគច្រើន គឺ Sushi និង Sashimi។ អតិថិជន​តែង​កោតសរសើរ​នូវ​ស្នាដៃ​នៃ​ការ​ចំអិន​របស់ Café Sushi ពួកគាត់​អញ្ជើញ​មក​ម្តង​ហើយ​អញ្ជើញ​មក​ម្តងទៀត។

 

បើក​ដំណើរការ​ភោជនីយដ្ឋាន​ជាង ១០ ឆ្នាំ អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ជប៉ុន Café Sushi ដ​ដែរ​បាន​ឲ្យ​ដឹងថា អតិថិជន​ដែល​អញ្ជើញ​មកកាន់​ហាង​របស់លោក​មាន​ចាប់ពី​ថ្នាក់កណ្តាល​ទៅ​ថ្នាក់ខ្ពស់ ដែល​ក្នុងនោះ ៣០ភាគរយ​ជា​សាសន៍​អឺរ៉ុប ២៨ភាគរយ​ជា​ជនជាតិខ្មែរ និង​ក្រៅពីនោះ​ជា​ជន​ជាតិចិន និង​ជប៉ុន។

 

ភោជនីយដ្ឋាន​ជប៉ុន Café Sushiមាន​បម្រើ​ជូន​ម្ហូប ១៥០ មុខ។ សម្រាប់​អាហារ​ថ្ងៃត្រង់​ចាប់​បម្រើ​ពី ម៉ោង ១១:៣០ នាទី​ព្រឹក រហូតដល់​ម៉ោង២រសៀល និង​អាហារ​ពេល​ល្ងាច​ចាប់ពី​ម៉ោង ៥:៣០នាទី​ល្ងាច រហូតដល់​ម៉ោង១០យប់។

 

ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ

 
ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ

 

លោក សាម​ឌី បាន​និយាយថា គេ​លក់បាន​ប្រមាណ​ជា ១៥ ទៅ ២០មុខម្ហូប សម្រាប់​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​មាន​អតិថិ​ជនកុម្ម៉ង់​​ប្រមាណ​ជា ៨០ ទៅ ១០០មុខម្ហូប​ក្នុង​មួយថ្ងៃ។
 
គួរ​កត់សម្គាល់ថា ភោជនីយដ្ឋាន​ជប៉ុន Café Sushi តែងតែមាន​ត្រីស្រស់ៗជាប្រចាំ​ថ្ងៃ ដែល​ត្រី​ខ្មែរ​ទទួលយក​ពី​កំពង់ផែ​ក្រុងព្រះសីហនុ រីឯ​សា​ម៉ុង​យក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រី​ស្រស់​នៅ​ក្រុងភ្នំពេញ ដែល​ភាគច្រើន​ត្រី​ទាំងនោះ​នាំចូល​ពី​ប្រទេស Norway ហើយ​ការទទួល​ទិញ​ត្រី​ស្រស់​ទាំងនោះ​ដើម្បី​ធ្វើ​ម្ហូប​ក្នុង​ហាង​ជា​រៀងរាល់ថ្ងៃ ក្នុង​ម្តង​ចាប់ពី ១-២ត្រី ដែលមាន​ទម្ងន់​មិន​លើសពី១០គីឡូក្រាម​។ នេះ​បើតាម​សម្តី​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន។

 

លោក​បន្ថែមថា អ្វីដែល​ធ្វើ​ឲ្យ​ភោជនីយដ្ឋាន​របស់លោក​មាន​អតិថិជន​ចេញចូល​ដើម្បី​ទទួលទាន​អាហារ​ជាប្រចាំ​នេះ​ដោយសារ​ម្ហូប​ក្នុង​ហាង​របស់លោក​ត្រូវបាន​អតិថិជន​ទទួលស្គាល់ថា​មាន​រសជាតិ​ឆ្ងាញ់ អនាម័យ​ល្អ និង​តម្លៃ​សមរម្យ។ អតិថិជន​តែង​និយាយ​ត​គ្នា​ចំពោះ​​រសជាតិ​ម្ហូប​របស់​ហាង​នេះ ហើយ​អតិថិជន​ថ្មី​មួយចំនួនទៀត​ស្គាល់​ភោជនីយដ្ឋាន​របស់លោក​តាមរ​យៈ​មិត្តភក្តិ និង​សៀវភៅ​ណែនាំ​របស់​ទេសចរណ៍​ជាដើម។ ភោជនីយដ្ឋាន​យើង​ត្បិត​តូច​មែន ប៉ុន្តែ​មាន​បុគ្គលិក​រហូតដល់១០នាក់ ហើយ​គេ​មានការ​បែងចែក​គ្រប់ផ្នែក​យ៉ាងច្បាស់​លាស់​ដូចជា ខាង​ធ្វើ​បន្លែ ចៀន និង​ផ្នែក​ធ្វើ Sushi (ដែល​ធ្វើ​ដោយ​ចុងភៅ​ជនជាតិ​ជប៉ុន)។

 

លោក សាម​ឌី បាន​បន្ថែមថា «សូម​ឲ្យ​ប្រជាជន​ខ្មែរ​គួរតែ​ទទួលទាន ឬ​បន្ត​ទទួលទាន​ម្ហូប​ជប៉ុន ព្រោះ​វា​ជា​អាហារ​ដើម្បី​សុខភាព»។

 

ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន Café Sushi នឹង​ចាប់​បើក​សាខា​ថ្មី​មួយ​នៅ​ក្រុងភ្នំពេញ ដែលមាន​ទីតាំងនៅ​ជិត​វត្ត​ឧណ្ណាឡោម នៅ​ខែមីនា នាពេល​ខា​មុខ​នេះ៕

 

ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ
 

ម្ហូប​ជប៉ុន និង​ត្រី​ស្រស់ៗ​នៅ Café Sushi តែមួយ​ ក្នុង​ក្រុងព្រះសីហនុ

 

អត្ថបទ៖ កើត ចន្ទ្រា