ក្រសួង​សាធារណការ​ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ដ​គ្រប់​ប្រភេទ​ត្រូវ​រៀបចំ ឯកសារ​ឱ្យបាន ត្រឹមត្រូវ មុននឹង​សមត្ថកិច្ច​ចាប់ផ្ដើម​ចុះ​ធ្វើការ​ត្រួវ​ពិ​និត្យនៅ​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ​

ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានប្រកាស​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់ យានយន្ដ​គ្រប់​ប្រភេទ ត្រូវ​រៀបចំ​ឯកសារ​បើកបរ​ឱ្យបាន​ត្រឹមត្រូវ និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈពេលដែល កម្លាំង​មាន​សមត្ថកិច្ច​ចាប់ផ្ដើម ចុះ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៥ ខែមីនា​ខាងមុខ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានចេញ​ផ្សាយ កាល ពីថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ដើម្បី​បន្ដ​រួមគ្នា​សម្រេច​ឱ្យបាន​ក្នុង​ការធានា ឱ្យមាន​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម រយៈ​ការ តម្រូវឱ្យ​គ្រប់​យានយន្ដ​មាន លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ អ្នកបើកបរ​មានគុណ​សម្បត្ដិ សមត្ថភាព​សមស្រប​ក្នុង​ការធ្វើ​ចរាចរណ៍​ប្រកប ដោយ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ដែល កម្លាំង​មាន​សមត្ថកិច្ច​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍ ដោយ ត្រូវ​ត្រួតពិនិត្យ​លើ ឯកសារ​យានយន្ដ​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​តទៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ដថា​ឱ្យដឹងទៀតថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម រម្លឹក​ដល់​សាធារណជន​ទាំងអស់ ដែល​មិនទាន់មាន​ឯកសារ​យានយន្ដ​ណាមួយ រួមទាំង​ការ​មក​ទទួល ប្រាក់​ទូទាត់​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ដែលមាន​កម្លាំង​ក្រោម​១២៥​សេ​សេ សូម​មេ​ត្ដា​រួត​រះ​មក​ទទួល​សេវា​សា ធារ​ណៈ​នៅតាម​គ្រប់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ច្រកចេញ ចូល​តែមួយ​រាជធានី ខេត្ដ និង អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​គ្រប់ពេល​ម៉ោង​ធ្វើការ​។​
​ទន្ទឹមនឹងនេះ ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស យានយន្ដ នៅ​ខេត្ដ​ក្រចេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ នេះ​តទៅ​បន្ថែម លើ​មជ្ឈមណ្ឌល​ឆៀក​ដែលមាន ស្រាប់​នៅ​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន និង​នៅ​ចំការ​ដូង នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ដ​កំពង់ចាម សៀមរាប បាត់ដំបង ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​កំពង់ស្ពឺ ដែល​ម្ចាស់​យានយន្ដ​នានា​អាច ទៅ​ត្រួត ពិនិត្យ​លក្ខណៈ បច្ចេកទេស​នៅ​ទីតាំង​ណាមួយ​ក៏បាន​។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​លើកឡើង​ទៀតថា ដើម្បី​លុបបំបាត់​អំពើ​អសកម្ម​នានា ដែល​រួមមាន ការទារ​កំរៃ​លើសពី តម្លៃ​ដែល​បានកំណត់​ក្នុង​តារាង​សេវាសាធារណៈ សូម​សាធារណ ជន​មេ​ត្ដា ផ្ដល់ព័ត៌មាន ជាបន្ទាន់​មក​មន្ដ្រី ទទួលបន្ទុក​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន អគ្គ​នា យក​ដ្ឋា​ន​ដឹកជញ្ជូន តារាង តម្លៃ និង​ឈ្មោះ​មន្ដ្រី​ទំនាក់ទំនង​ដែលមាន​បិទ​នៅ​គ្រប់ ទីកន្លែង​ផ្ដល់ សេវាសាធារណៈ​ទាំងអស់​ខាងលើ និង​ទី ស្ដី​ការ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​តាម រយៈ​លេខ​ទូរស័ព្ទ​០១២ ៩០០៧៣៥ ឬ​០១១៧៨៦៨៩៩ ដើម្បី មាន​វិធានការ​ចំពោះ អំពើ​មិន គប្បី​នានា ឱ្យបាន​តឹងរឹង​។​

​តែ​ទោះបីជា​យ៉ាណា​ក្ដី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដោយបាន​ខិតខំ យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​មក​ស្នើសុំ​សេវាសាធារណៈ ដែល​ច្បាប់​បាន តម្រូវឱ្យមាន​ការពាក់​ព័ន្ធ​នឹង​ឯកសារ​យានយន្ដ រួមមាន​បណ្ណ​សម្គាល់ និង​ផ្លាកលេខ​យានយន្ដ បណ្ណ​បើកបរ​រថយន្ដ និង​ទោចក្រយានយន្ដ​ដែល មាន​កម្លាំង​លើសពី​១២៥​សេ​សេ​ឡើង បណ្ណ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ដ លិខិតអនុញ្ញាត ធ្វើ​អាជីវកម្ម​ជាដើម​៕